ព័ត៌មានទាន់ហេតុការណ៍៖

ហាងលក់នំខេកមួយកន្លែងនៅក្រុងប៉ៃលិនត្រូវភ្លើងឆាបឆេះដោយសារទុសេ្សខ្យែភ្លើង

ចែករំលែក៖

ខេត្តប៉ៃលិន៖  យោងតាមរបាយការណ៍របស់លោកអធិការក្រុងបានឲ្យដឹងថា÷ នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង០៥និង៣០នាទី មានករណីភ្លើងឆេះផ្ទះអ្នកលក់នំខេកមួយកន្លែងស្ថិតនៅភូមិអូរតាពុកលេី សង្កាត់/ក្រុង/ខេត្តប៉ៃលិន។

តាមម្ចាស់ផ្ទះឈ្មោះ ឡោ សុខប៊ន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ/សង្កាត់ខាងលើបានឱ្យដឹងថាផ្ទះដែលត្រូវភ្លើងឆេះនេះមានទំហំ៨x១៨ម៉ែត្រ ខូចខាតបន្ទប់ទទួលភ្ញៀវទាំងស្រុង ទំហំ៤ម៉ែត្រx៤ម៉ែត្រនិងសម្ភារប្រេីប្រាស់មួយចំនួនមាន៖១-ទូរទស្សន៍០១គ្រឿង

២-កង្ហា០១គ្រឿង

៣-គ្រឿងសង្ហារិមមួយចំនួន គិតជាទឹកប្រាក់ប្រហែល ៥០០០ដុល្លារ។

សមត្តកិច្ចនគរបាលនៃអធិការដ្ឋានក្រុងបានបន្តថា÷ ករណីអគ្គិភ័យឆេះផ្ទះលក់ទំនិញនេះបណ្តាលឱ្យមានមនុស្សរងរបួសស្រាលចំនួន០៣នាក់,ស្រី០២នាក់:

១-ឈ្មោះ ឡៅ សុភី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបេរលក់ដូរ។

២-ឈ្មោះ ឡៅ ម៉ាយ៉ានីត ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ។

៣-ឈ្មោះ វិត គឹមសាន្ត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ។

មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង។

ចំពោះសកម្មភាពពន្លត់អគ្គិភ័យនេះដឹកនាំផ្ទាល់ពីលោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន លោក លី សុងហុី អភិបាល នៃគណៈអភិបាលក្រុងប៉ៃលិន លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន ដោយមានកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន កម្លាំងប្រចាំបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះចុះធ្វើអន្តរាគមន៍ពន្លត់ឱ្យរលត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ០៣គ្រឿង និងប្រេីប្រាស់ទឹកអស់ចំនួន០១រថយន្ត៕

ដោយ៖ ស សារ៉េត


ចែករំលែក៖