ភ្នំពេញ៖ ស្ពានអាកាសថ្មីលើ កំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវនេះ ត្រូវបានបើកឲ្យដំណើការហើយ បន្ទាប់ពីមានគោលការណ៍ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាត ឲ្យអាជ្ញាធរ បើកដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣នេះមក ។
នេះជាសមិទ្ធផលថ្មីមួយទៀត ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ អរគុណសន្តិភាព”។
តាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញថា បន្ទាប់ គោរពតាមគោលការណ៏របស់ម្ដេចតេជោ បើកឲ្យធ្វើចរាចរណ៏រួចមក នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ មានភាពល្អប្រសើរខ្លាំង ដោយប្រជាពលរដ្ឋធ្វើដំណើរទៅមកដោយរលូនមិនមានការកកស្ទះចរាចរណ៍នោះទៀតឡើយ ។
សូមបញ្ជាក់ដែរថា៖ រដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាសឬស្សីកែវ ។ ស្ពានអាកាសនេះ បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២២ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីដែលបាននឹងកំពុងសាងសង់បានជិតរួចរាល់។. គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី ហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៥ខែ ពោលគឺឲ្យហើយនៅមុនដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ នាពេលខាងមុខ៕
ដោយ៖ សំរិត