ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហមរងភាពអាម៉ាស់ខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តក្រោមដៃហង្សក្រហម

ចែករំលែក៖

ក្រុមហង្សក្រហមLiverpool បានធ្វើឲ្យក្រុមបិសាចក្រហម Manchester United រងភាពអាម៉ាស់យ៉ាងខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ដោយក្រុមហង្សក្រហមបានសំពងបិសាចក្រហមរហូតដល់ទៅ៧-០។

ការប្រកួតបាល់ទាត់ក្របខ័ណ្ឌអង់គ្លេសPremier League យប់មិញនៅក្នុងកីឡដ្ឋាន Anfield កីឡាករ Cody Gakpo, Darwin Nunez និង Mohamed Salah រកបានម្នាក់២គ្រាប់ ហើយមួយគ្រាប់ទៀតស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino។

នេះគឺជាលើកទីមួយហើយបើគិតពីឆ្នាំ១៩៩៩ មកដែលកីឡាករ៣រូបរកបានម្នាក់២គ្រាប់នៅក្នុងមួយប្រកួត។រឿងដូចគ្នានេះគ៏ក្រុមបិសាចក្រហមធ្វើម្តងដែរកាលពីមុនដោយកីឡាករ Andy Cole, Ole Gunnar Solskjaer, និង Dwight Yorke រកបានម្នាក់២គ្រាប់ទៅលើក្រុម Nottingham Forest។

គួររំលឹកថាLiverpoolក៏ធ្លាប់ឈ្នះបិសាចក្រហមManchester United ៧-១កាលពីឆ្នាំ១៨៩៥ម្តងផងដែរ ៕

ដោយ៖ ភារៈ


ចែករំលែក៖