ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីបុករថយន្តស៊េរីទំនេីប Range Rover ពេញទំហឹងរងការខូចខាតយ៉ាងដំណំ​ និង បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តបែនដឹកដីវ៉ាជែងមិនប្រយ័ត្នក៏ជ្រុលចង្កូត បុករថយន្តស៊េរីទំនេីបមួយគ្រឿងពេញទំហឹង អូសជាង៥០ម៉ែត្រ បណ្ដាលឲ្យម្ចាស់រថយន្តស៊េរីទំនេីប រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី០៧ខែមីនាឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ដំបូងឡេីយគេឃេីញ បុរសម្នាក់បេីករថយន្តបែនដឹកដី ម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9321 ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនលឿនបានវ៉ាជែង មិនបានប្រយ័ត្នស្រាប់តែជ្រុលចង្កូត បុករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-1727 ចំពីមុខពេញទំហឹង អូសជាង៥០ម៉ែត្រ បណ្ដាលឲ្យម្ចាស់រថយន្តស៊េរីទំនេីប រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកឯរថយន្តរងការខូចខាតយ៉ាងដំណំ ។

រីឯម្ចាស់រថយន្ត បង្កបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ រួចទាក់ទងទៅសមត្ថកិច្ចផ្នែកជំនាញមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖