ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះបោកអ៊ុតផ្អេីលសមត្ថកិច្ចទាំងយប់

ចែករំលែក៖

    ភ្នំពេញ​៖​ ផ្ទះប្រជាពលរដ្ឋដែលបេីកកន្លែងបោកអ៊ុតត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរុដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍​ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នៅបុរីពិភពថ្មី១ ផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

    ម្ចាស់ផ្ទះមានឈ្មោះអៀង​ ដារ៉ា​ ភេទប្រុស អាយុ៣២ឆ្នាំ។​

     តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុខណៈម្ចាស់ផ្ទះមិននៅដោយនៅតែបុគ្គលិកស្នាក់នៅខាងក្រោម​ បន្ទាប់មកក៏ឮសំឡេងផ្ទុះនិងបែកផ្កាភ្លេីងចេញពីក្នុងបន្ទប់ជាន់ទី១​។ ភ្លាមនោះក្រុមបុគ្គលិកក៏នាំគ្នាយកបំពង់ពន្លត់បាញ់ពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍ភ្លាមៗ​ ដោយប្រេីប្រាស់អស់ទឹកចំនួន២ឡានទេីបអាចគ្រប់គ្រងបាន។ 

     ចំពោះសម្ភារដែលខូចខាត​ គឺ ពូក​ គ្រែនិងសម្ភារប្រេីប្រាស់ក្នុងបន្ទប់ត្រូវបានភ្លើងឆេះអស់ទាំងស្រុង​ តែមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖