ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បង្ហាញវីដេអូចរចាលើកទី២សីហនុ-ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ នេះជាវីដេអូនៃការចរចាលើកទី២រវាងខ្ញំ ហ៊ុន សែន ជាមួយសម្តេចព្រះនរោតម្ត សីហនុ ដែលធ្វើនៅសាំងសែមាំងអង់លេ ប្រទេសបារាំង ថ្ងៃ២០ និង២១ ខែមករា ឆ្នាំ១៩៨៨។ ការចរចាលើកនេះចាប់ផ្តើមចូលជ្រៅនៃបញ្ហាដែលពេលនោះខ្ញុំបានស្នើឲ្យបង្កើតក្រុមប្រឹក្សាបង្រួបបង្រួមជាតិជាន់ខ្ពស់ ដែលមានសម្តេចព្រះនរោតម្ត សីហនុ ជាព្រះប្រធាន និងមានអនុប្រធាន៣រូប ឯសម្តេចព្រះនរោតម្ត សីហនុ ស្នើបង្កើតរដ្ឋាភិបាលចតុភាគី។

ជំហរភាគីទាំងពីរនៅខុសគ្នាឆ្ងាយ តែខ្ញុំជាមួយសម្តេចឪនៅតែបន្តការចរចាបន្តទៀតរហូតសម្រេចបាននូវការបង្កើតឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់តាមរូបមន្ត៦បូក៦ ឬ៦បូក២បូក២បូក២ ដែលចុះហត្ថលេខានៅបាងកក និងតូក្យូដើមឆ្នាំ១៩៩០ និងរៀបចំសមាសភាពនៅហ្សាកាតាត្រីមាសទី៣ឆ្នាំ១៩៩០ ៕

IMG_6891

ដោយ៖ សូរិយា


ចែករំលែក៖