ព័ត៌មានទាន់ហេតុការណ៍៖

លោក ពុយ គា ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់រុស្ស៊ី និងជួបលោកពូទីនហើយនៅថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់រុស្ស៊ី និងជួបលោកពូទីនហើយនៅថ្ងៃនេះ។ បើយោងតាមការសំណេរ របស់លោក ពុយ គា ប្រធាន ក្លឹបអ្នកកាសែតកម្ពុជា នៅលើ facebook ផ្លូវការ របស់លោក នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។  

លោក ពុយ គា ប្រធាន ក្លឹបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា, រយៈពេល១០ឆ្នាំក្នុងអំណាចជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបប្រធានាធិបតីរុស្ស៊ី ពូទីន រហូត៤០លើក។ លោក ស៊ី បានហៅលោកពូទីន ថា “ជាមិត្តដ៏ល្អនិងជិតស្និទ្ធបំផុតរបស់លោក” ហើយបញ្ជាក់ជាថ្មីថារុស្ស៊ីជាប្រទេសទីមួយដែលលោកមកទស្សនកិច្ចមុនគេបន្ទាប់ពីជាប់ឆ្នោតជាប្រធានាធិបតីកាលពី១០ឆ្នាំមុន ហើយម្តងទៀត រុស្ស៊ីជាប្រទេសទី១ក្រោយលោកជាប់ឆ្នោតជាថ្មីកាលពីពេលថ្មីៗនេះ។

លោក ពុយ គា ប្រធាន ក្លឹបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា,  ក្នុងកិច្ចសន្ទនា លោកពូទីនបានបង្ហើបប្រាប់លោកស៊ីថា រុស្ស៊ីបើកចំហរក្នុងការចរចាជាមួយអ៊ុយក្រែន ហើយក៏នឹងពិនិត្យមើលសំណើរ១២ចំណុចរបស់ចិនលើជម្លោះជាមួយអ៊ុយក្រែនផងដែរ។ ស្ទើររាល់លើកនៃជំនួប អ្នកទាំងពីរតែងរើសសម្លៀកបំពាក់ ក្រវ៉ាត់ក និងព័ណ៌ស្រដៀងៗគ្នា៕

ដោយ ៖ សិលា


ចែករំលែក៖