ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វិស័យ Digital គឺជាកត្តាមិនអាចខ្វះ និងបានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា វិស័យ Digital គឺជាកត្តាមិនអាចខ្វះ និងបានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាចំនួន៣ សំខាន់ គឺ បច្ចេកវិទ្យា កសិកម្ម អប់រំ និងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា  រាជរដ្ឋាភិបាល បាននិងកំពុងត្រៀមដាក់ចេញ បច្ចេកវិទ្យាអាទិភាពចំនួន ៣ បន្ថែមទៀត គឺបច្ចេកវិទ្យា ថាមពល ទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល ដែលដើរតួនាទីជាត្រីវិស័យក្នុងការអនុវត្តការងាររបស់ក្រសួង។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលជំរុញ និងលើកទឹកចិត្តឱ្យមានកិច្ចសហការរវាងវិស័យឯកជន និងស្ថាប័នរាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារ និងលើកកម្ពស់វិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងប្រទេសកម្ពុជា។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក នៃព្រះរាជាណាចក្រ ថ្លែងបែបនេះ ខណៈ អញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ៕

ដោយ ៖ សិលា


ចែករំលែក៖