ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ មន្ត្រីសាលាឃុំអង្កោល បើកឡានបុក បង្កាន់ដៃស្ពាន រងគ្រោះ បាត់បង់ដល់ជីវិត !!

ចែករំលែក៖

ខេត្តកែប ៖ សូមមានការប្រុងប្រយ័ត្ន ការបើកបរគោរពច្បាប់ចរាចរណ៍ ស្រវឹងកុំបើកបរ ដើម្បីការពារ អាយុជីវិតអ្នក ក្រុមគ្រួសារអ្នក និងអ្នកដទៃ ! 

សូមបញ្ជាក់ថា, មានរថយន្តម៉ាក កាមរី បាឡែន ពណ៌ស ពាក់ផ្លាកលេខ កែប ២B.០០៩៩ បើកបរដោយ ឈ្មោះ ពោញ សំបូរ ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរ មន្ត្រីសាលាឃុំអង្កោល រស់នៅ ភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានបើកបុកបង្កាន់ដៃស្ពាន ក្រឡាប់ ស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ។ 

 ប្រជាពលរដ្ឋបានរាយការណ៍មកថា, ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ២១និង៤០ នាទី យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ លើបណ្ដោយផ្លូវថ្មី ប្របមាត់សមុទ្រ ពីកែបទៅ ឆ្នេរអង្កោល ចំណុចស្ពានព្រែកកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។

ចំពោះមូលហេតុដែលបណ្តាលឱ្យ គ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចជំនាញមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកែប មិនទាន់បានបញ្ជាក់នៅឡើយទេ ថាតើ ការបើកបរលឿន បើកបរដោយស្ថានភាពស្រវឹង បើកបរដោយជួបឧបទ្ទវហេតុអ្វី ត្រូវគេច ទើបកើតបញ្ហានេះ គឺមិនទាន់មានរបាយការណ៍ផ្លូវការនៅឡើយ ។ 

 ដោយឡែកសាកសពត្រូវបានក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ 

ដោយ ៖ សហការី


ចែករំលែក៖