ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សស្លាប់ ៤នាក់ និង២នាក់រងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរ​ ខណៈ​យានយន្តល្មើសចំនួន ២៣៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី២៧​ ខែមីនា​នេះ!

ចែករំលែក៖

ភ្នំពេញ៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។

របាយការណ៍ដដែល​ បានបញ្ជាក់បន្ថែមថា​ ករណី​គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៥លើក មានកត្តាល្បឿន ១លើក ប្រជែងគ្រោះថ្នាក់ ៣លើក និងស្រវឹង ១លើក។ 

ជាមួយគ្នានោះ​ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដែរថាចំនួនគោលដៅសរុប ១១២គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៣៧គ្រឿង ម៉ូតូ ២០០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៣៧គ្រឿង មានម៉ូតូចំនួន ២០០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

បន្ថែមពីនេះ​ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖