ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលជំនាញបានចុះស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនករណីបរិហារកេរ្តិ៍ ជេរប្រមាថដល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ (តាមរយៈប្រព័ន្ធហ្វេសប៊ុកឈ្មោះ KimHong Heng Bavel) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិកំពង់ឆ្នាំង១ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង បង្កដោយជនសង្ស័យឈ្មោះ ហេង ហុង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង១ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង បានបរិហារកេរ្តិ៍ និងជេរប្រមាថដល់អង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ តាមរយៈអាខោនហ្វេសប៊ុកឈ្មោះ KimHong Heng Bavel។បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនជនសង្ស័យខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ៖ ពួកក្រុមបំពុលសង្គម ត្រូវចាត់វិធានការ ឱ្យបានទាន់ពេលវេលា និងមានការផ្តន្ទាទោសជាធរមាន ដើម្បីការពារសន្តិភាព ៕
ដោយ ៖ សិលា