ព័ត៌មានទាន់ហេតុការណ៍៖

ចោរចូលគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យអស់មួយចំនួនធំនៅស្រុកកំពង់រោទ៍ លោកអធិការឆ្លើយថាមិនទាន់ទទួលព័ត៌មាន

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងថ្ងៃដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរខណៈដែលផ្ទះមួយខ្នងត្រូវជនសង្ស័យមិនស្គាល់មុខធ្វើសកម្មភាពចូលគាស់ចំរឹង បង្អួចផ្ទះលួចយកទ្រព្យសម្បត្តិអស់មួយចំនួនធំ ហើយគេចខ្លួនដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាននោះទេ ពេលម្ចាស់ផ្ទះបិទទ្វារចាក់សោទុកចោល។

    ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី០១ខែមេសាឆ្នាំ២០២៣ស្ថិតនៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទ៍។

     យោងតាមសមត្ថកិច្ចបានបង្ហើបអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អ៊ុយ ថន អាយុ៧៣ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

   ចំណែកសម្ភារដែលបាត់បង់រួមមាន ៖ ប្រាក់ដុល្ជារជាង៥.០០០ដុល្លារនិងមាសចំនួន៤ជី។

    ប្រភពបន្តថា កាលពីវេលាយប់ ថ្ងៃទី០១ខែមេសាឆ្នាំ២០២៣ មានករណីជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពគាស់ចំរឹងបង្អួចផ្ទះពលរដ្ឋចូលលួចទ្រព្យសម្បត្តិមួយកើតឡើងស្ថិតនៅក្នុងភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទ៍ ដែលម្ចាស់ផ្ទះឈ្មោះ អ៊ុយ ថន ភេទប្រុសអាយុ៧៣ឆ្នាំ ។

    ប្រភពបន្តថា នៅម៉ោង៧និង៣០នាទី ថ្ងៃទី០១ខែមេសាឆ្នាំ២០២៣ មានឈ្មោះរៀម ភក្តី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិព្រៃត្រុំ ឃុំញរ ត្រូវជាក្មួយជីដូនមួយម្ចាស់ផ្ទះមកធ្វើសំណង់ និងឈ្មោះភោគ រដ្ឋា ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិព្រៃត្រុំ ឃុំញរបានឃើញក៏បានទូរស័ព្ទប្រាបអ៊ំដែលជាម្ចាស់ផ្ទះថាមានចោរគាស់ផ្ទះលួចយកទ្រព្យសម្បត្តិអស់មួយចំនួនធំទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

   ពាក់ពន្ឌ័នឹងករណីខាងលើនេះដែរលោកហែម សាមុត អធិការនគរបាលស្រុកកំពង់រោទ៍ បានអោយដឹងតាមតេឡេក្រាមនៅថ្ងៃទី២ខែមេសាឆ្នាំ២០២៣នេះថាករណីនេះលោកមិនទាន់បានទទួលបានព័ត៌មាននៅឡើយ ចាំលោកធ្វើការស្រាវជ្រាវបន្ថែម៕

ដោយ៖ សុថាន

 


ចែករំលែក៖