ព័ត៌មានទាន់ហេតុការណ៍៖

ការបំបែកកំណត់ត្រាឯតទគ្គកម្មបត់ក្រដាសបេះដូងដោយយុទ្ធនាការ BeyondTheGame (BTG) ក្រោមទិសស្លោក “បេះដូងលោតក្នុងចង្វាក់តែមួយ”

ចែករំលែក៖

ខេត្តសៀមរាប ៖ ជាការផ្ដួចផ្ដើម ឬគម្រោងមួយដែលមានឈ្មោះថា បេះដូងនៃក្ដីសង្ឃឹម (Paper Heart) បានមានវត្តមាន ក្រោម យុទ្ធនាការ #BeyondTheGame ក្នុងន័យគាំទ្រ លើកទឹកចិត្ត និងបង្ហាញសេចក្ដីស្រឡាញ់ដល់កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រផងដែរ គ្រប់ដំណាក់កាលតាំងពីការត្រៀមប្រកួត ការប្រកួត និងក្រោយការប្រកួតនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(SEA Game) និងកីឡាប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រោមទិសស្លោក “បេះដូងលោតក្នុងចង្វាក់តែមួយ”។

បេះដូងក្រដាសទាំងនោះនឹងយកទៅផ្គុំជាផ្ទាំងពាក្យ ឬឃ្លានៅក្នុងបរិវេណប្រាសាទអង្គរវត្តដើម្បីបំបែកឯតទគ្គកម្មពិភពលោក និងតាំងបង្ហាញអបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដែលបច្ចុប្បន្ននេះក្រុមការងារកំពុងតែរៀបចំតាំងបង្ហាញបេះដូងក្រដាសដែលប្រមូលពីសាធារណៈជនសម្រាប់ត្រៀមបំបែកឯតទគ្គកម្មពិភពលោកយ៉ាងសស្រាក់សស្រាំ។ 

គួរបញ្ជាក់ដែរថា ការបំបែកកំណត់ត្រាពិភពលោកនេះ នឹងធ្វើឡើងជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ នៅក្នុងបរិវេណប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី និងបើកទូលាយឱ្យសាធារណៈជនទូទៅអាចចូលរួមដើម្បីជាសក្ខីភាពក្នុងបំបែកឯតទគ្គកម្មពិភពលោកនេះ។

#១០ឆ្នាំនៃស្មារតីមហាគ្រួសារខ្មែរ #AngkorSankranta 

#AS10 #UYFC #ក្ដីស្រម៉ៃនិងក្ដីសង្ឃឹម។ 

ភរិយា លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក៏បានបង្ហោះ ផងដែរថា,  ១លាន បេះដូងបានបញ្ចេញសម្រស់ចែងចាំងនៅលើទឹកដីអច្ឆរិយៈ

អង្គរ ដែលកំពុងតែទាក់យកចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់បងប្អូន ។ 

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសនោះកាន់តែធ្វើឲ្យពិភពលោកស្គាល់ថាខ្មែរមានបេះដូងតែមួយ សាមគ្គីភាពជាកម្លាំងដ៏រឹងមាំ សូមចូលរួមរកបេះ💙🤟របស់អ្នកទាំងអស់គ្នានៅថ្ងៃទី ១១ ខែមេសា ម៉ោង៤ រសៀល នៅមុខប្រាសាទ អង្គរ ។

ដោយសារតែឃើញក្រោមពន្លឺព្រះអាទិត្យ ក្តៅអើយសែនក្តៅ ក្នុងចិត្តចេះតែនឹកគិតស្រណោះ និងអត់សរសើរដល់បងប្អូន និងប្អូនៗ យុវជនក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលខិតខំប្រឹងប្រែងតស៊ូ រត់ជាមួយនឹងពេលវេលាកំពុងតែខិតជិតចូលមកដល់ហើយ ដូច្នេះហើយនាងខ្ញុំ នឹងក្រុមការងារក៏បានរៀបចំអាហារសម្រន់បានមកពីការចូលរួមពីភោជនីយដ្ឋាន សុខៈ រីវើឡោញ និងមានទឹកផ្លែឈើពីសណ្ឋាគារ Memoire នំអាកោរចាន់ធូបន្តិចបន្តួចជូនដល់បងប្អូនទាំងអស់គ្នាឲ្យមានកម្លាំងបន្តបំពេញធ្វើនូវក្តីស្រមៃដ៏អស្ចារ្យមួយនេះជូនជាតិយើង ហើយក៏ជាមុខមាត់នៃប្រទេសកម្ពុជាទាំងមូល 😇🤝🇰🇭🤟💙 

អរគុណសន្តិភាព🙏🏼

មានសន្តិភាពទើបប្រជាជនខ្មែរយើងមានថ្ងៃនេះ🇰🇭។

សៀមរាប ផ្ទះខ្ញុំ  #BeyondTheGame  #siemreapcambodia ៕

IMG_5916

ដោយ ៖ សហការី


ចែករំលែក៖