ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តឡិចសុីសRX300 ក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្ត Toyota Prius បញ្ឆិតពីក្រោយពេញទំហឹងខ្ទាតទៅធ្លាក់ប្រឡាយលូរងការខូចខាត តែសំណាងដែរដែលគ្មានអ្នករងរបួស ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩:៣០នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ(បុរីសន្តិភាព២) សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្ដម៉ាក Toyota Prius ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BI-2843 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្ដឡិចស៊ីស RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AR-5475 ធ្វេីដំណេីរស្របទិសគ្នាយ៉ាងលឿននិងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្ត Toyota Prius ចំបញ្ឆិតចំហៀងខាងឆ្វេងបណ្ដាលឱ្យដាច់កង់ម្ខាង រីឯរថយន្តឡិចសុីសក៏បានខ្ទាតធ្លាក់ចូលប្រឡាយលូរងការខូចខាតផងដែរ តែ សំណាងដែរក្នុងហេតុការណ៍នេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វេីការវាស់វែងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ