ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ដល់ម៉ោង៧និង៤០នាទីព្រលប់ ! ករណីគ្រោះអគ្គិភ័យឆាបឆេះអគារកំពុងសាងសង់មួយកន្លែង ឈ្មោះកំពង់ដេវ៉ា តាមបណ្តោយផ្លូវទៅវត្តអូរត្រេះ (ផ្លូវអាឡាំងឌឺឡុង) មិនទាន់គ្រប់គ្រងបាន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅប្រហែលម៉ោងជិត៧យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ មានករណីគ្រោះអគ្គិភ័យឆាបឆេះអគារកំពុងសាងសង់មួយកន្លែង ឈ្មោះកំពង់ដេវ៉ា តាមបណ្តោយផ្លូវទៅវត្តអូរត្រេះ (ផ្លូវអាឡាំងឌឺឡុង) ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ចំពោះមុខ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌និងសង្រ្គោះគ្រោះមហន្តរាយ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចុះជួយអន្តរាគមន៍នៅទីតាំងកន្លែងកើតហេតុ ដោយចូលរួមសហការជាមួយអាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ចចម្រុះពាក់ព័ន្ធ។

សូមបញ្ជាក់ថា, ដល់ម៉ោង៧និង៤០នាទីព្រលប់ ! ករណីគ្រោះអគ្គិភ័យឆាបឆេះអគារកំពុងសាងសង់មួយកន្លែង ឈ្មោះកំពង់ដេវ៉ា តាមបណ្តោយផ្លូវទៅវត្តអូរត្រេះ (ផ្លូវអាឡាំងឌឺឡុង) មិនទាន់គ្រប់គ្រងបាន ។ ប៉ុន្តែសមត្ថកិច្ចកំពុងតែសហការ គ្នា ដើម្បីជួយអន្តរាគមន៍ពន្លត់ ជាមួយការយកចិត្តទុកដាក់បំផុត។ 

ចំពោះព័ត៌មានលម្អិតយ៉ាងណានោះ ! អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត ” និងបន្តផ្សាយជូននៅពេលក្រោយ ៕

IMG_9679

ដោយ ៖ សិលា


ចែករំលែក៖