ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ កម្ពុជា-ជប៉ុន និង បង្ហាញពីវប្បធម៌អរិយធម៌ របស់ប្រទេសទាំងពីរប្រព្រឹត្តទៅនៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពដញ បានបញ្ជាក់ថា កម្ពុជា-ជប៉ុន និងបង្ហាញពីវប្បធម៌អរិយធម៌ របស់ប្រទេសទាំងពីប្រព្រឹត្តទៅនៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះខួប៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន គ្រោងនឹងរៀបចំឲ្យមានព្រឹត្តិការណ៍ធំៗ ជាច្រើន ដោយមានទាំងការសម្ដែងសិល្បៈបង្ហាញពីវប្បធម៌របស់ប្រទេសជប៉ុនផងដែរ។

   ព្រឹត្តិការណ៍ធំៗ ដែលគ្រោងធ្វើឡើងក្នុងឱកាសគម្រប់ខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា ជប៉ុន នេះ បានបង្ហាញឡើងក្នុងជំនួបសម្ដែងការគួរ សម និងពិភាក្សាការងាររវាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោក ហ៊ូមីអាគិ តាកាហាស្ស៊ី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។

     លោក ហ៊ូមីអាគិ តាកាហាស្ស៊ី ( Fumiaki TAKAHASHI) ក្នុងឱកាស នោះ បានសុំការសហការជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ក្នុងការរៀបចំខួប៧០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ហើយសម្រាប់ខួប៧០នេះ សមាគម ន៍ជប៉ុន-កម្ពុជា ក៏ដូចជាស្ថានទូតជប៉ុនគ្រោងនឹងរៀបចំជាព្រឹត្តិការណ៍ ដ៏ធំមួយដោយមានទាំងការបាញ់កាំជ្រួច ការ សម្ដែងសិល្បៈដែលបង្ហាញពីវប្បធម៌អរិយធម៌របស់ប្រទេសជប៉ុន និងកម្មវិធីផ្សេងៗទៀត ដោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ។

    ចំពោះការស្នើសុំ សហការជុំវិញការបាញ់កាំជ្រួចក្នុងព្រឹត្តិការណ៍ ខួបទំនាក់ ទំនងការទូតរយៈពេល៧០ឆ្នាំនេះលោក ឃួង ស្រេង សូមឲ្យប្រធានសមាគមធ្វើទំនាក់ទំនងទៅក្រសួងការបរទេស ក៏ដូចជាក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃដើម្បីសូមការអនុញ្ញាតសិន។ ក្រោយពីមានការឯកភាពពីរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការយ៉ាងពេញទំហឹង ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ពិធីដ៏ធំនេះ។

  លោក ឃួង ស្រេង បានមានប្រសាសន៍បន្តថា៖ រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាគឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នកវិនិយោគរបស់ជប៉ុន ក៏ដូចជាអ្នកទេសចរនិងប្រជាពលរដ្ឋជប៉ុនដែលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជាដែលធ្វើឲ្យគាត់មានភាពកក់ក្តៅក្នុងចិត្ត។ 

   នៅក្នុងជំនួបពិភាក្សាការងារនេះដែរ លោក ឃួង ស្រេង ក៏បានស្នើសុំឲ្យប្រទេសជប៉ុន ពិនិត្យលទ្ធភាព ក្នុងការជួយផ្ដល់ជា រថយន្តពន្លត់អគ្គីភ័យបន្ថែមទៀតជូនមករដ្ឋបាលរាជធានីភ្នំពេញ ពិសេស រថយន្តពន្លត់អគ្គីភ័យ សម្រាប់ពន្លត់អគ្គីភ័យនៅអគារខ្ពស់ៗ ដោយសារថា រាជធានីភ្នំពេញសព្វថ្ងៃនេះ មានអាគារខ្ពស់ខ្ពស់កាន់តែច្រើន ដែលទាមទារឲ្យរដ្ឋបាលរាជធានីភ្នំពេញខិតខំបង្កាទប់ស្កាត់គ្រោះអគ្គីភ័យអោយបានល្អបន្ថែមទៀតស្របទៅតាមការរីកចំរើនឥតឈប់ឈររបស់រាជធានីភ្នំពេញ។

  សូមបញ្ជាក់ថា លោក ហ៊ូមីអាគិ តាកាហាស្ស៊ី ធ្លាប់ជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០០៣ ដល់២០០៧ ។ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកប្រធានសមាគមកម្ពុជា-ជប៉ុនរូបនេះ ធ្លាប់បានចូលជួបសម្តែងការគួរសមជាមួយ លោកអភិបាលរាជធានីភ្នំពេញ ដែលក្នុងនោះ លោក កូជី កាន់សាគិ ដែលបានចូលជួបជាមួយលោកអភិបាលរាជធានី ក៏បានប្រគល់ដីមួយកន្លែង ស្ថិតនៅក្នុងខណ្ឌសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីស្ថាបនា ជាសួនមិត្តភាពកម្ពុជា-ជប៉ុន។ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលដី អំពីក្រុម គ្រួសារម្ចាស់ដីក្រោមអធិបតីភាព លោក អភិបាលរាជធានី។ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ លោកអភិបាលរាជធានី បានបំពាក់មេដាយចំនួន០៣រូប ដែលបានបរិច្ចាគជូនរដ្ឋបាលរាជធានីភ្នំពេញ និងជូនលិខិតថ្លែងអំណរ គុណ ដល់សប្បុរសជន។កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក ឃួង ស្រេងក៏បានឯកភាពដាក់ឈ្មោះសួនមិត្តភាពកម្ពុជា-ជប៉ុនថា KANZAKI KOJI MEMORIAL PARK ក្រោយពេលបានទទួលឈ្មោះនេះពីកូនប្រុសរបស់លោកតាមរយៈអ៊ីម៉ែល៕

ដោយ ៖ សំរិត


ចែករំលែក៖