ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ “ព្រះអគ្គិជ័យកីឡា” ដង្ហែរមកដល់រាជធានីភ្នំពេញ”

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានបង្ហោះលើផេក ផ្លូវការថា, “ព្រះអគ្គិជ័យកីឡា” សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងដង្ហែមកដល់រាជធានីភ្នំពេញ នៅល្ងាចម៉ោង៥.០០ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះហើយ។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមបងប្អូនចូលរួមគាំទ្រ លើកទឹកចិត្ត អ្នកកីឡាជាតិយើងឱ្យបានផុសផុល ជាមួយឥរិយាបសុភាពរាបសារថ្លៃថ្នូរ ប្រកបដោយសីលធម៌ សុជីវធម៌ និងសណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីរួមចំណែកលើកមុខមាត់ជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ទាំងអស់គ្នា។

សូមបញ្ជាក់ថា , លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការ CAMSOC ស្នើដល់សារព័ត៌មានជាតិ អន្តរជាតិចូលរួមផ្សព្វផ្សាយពីសកម្មភាព ការៀបចំ និងកិច្ចខិតខំប្រឹងប្រែងនៃរៀបចំព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកំពុង​ផ្ដល់ដល់​ប្រតិភូកីឡា និងកីឡាករ កីឡាការិនីដោយផ្ទាល់ឱ្យបាន ផុសផុល។

នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ “ព្រះអគ្គិជ័យកីឡា” ដង្ហែរមកដល់ទីរួមខេត្តកំពង់ចាម ដែលទទួលស្វាគមន៍យ៉ាងច្រើនកុះករពី អាជ្ញាធរ ប្រជាពលរដ្ឋ។ 

មន្ត្រីបានចូលរួមបាននិយាយថា, បេសកកម្ម ១ខែ ៥ថ្ងៃ នៃការដង្ហែព្រះអគ្គិជ័យកីឡានៅបណ្តាប្រទេសអាស៊ាន ប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងឡាវ​  នាំមកនូវភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងការផ្សព្វផ្សាយភាពជាម្ចាស់ផ្ទះស៊ីហ្គេមរបស់កម្ពុជា បានបញ្ចប់ដោយជោគជ័យ។ ខ្ញុំសូមថ្លែងអំណរគុណ ដល់បណ្តាប្រទេសទាំងអស់ សម្រាប់ការសម្រួលសម្រួលដល់ការងារ ។

(🇰🇭 🇻🇳🇵🇭🇮🇩🇹🇱🇲🇾🇸🇬🇹🇭🇲🇲🇱🇦) ៕ 

ដោយ ៖ សិលា


ចែករំលែក៖