ប្រធានក្រុម Borussia Dortmund កីឡាករ Marco Reus បានចុះកិច្ចសន្យាបន្តរយៈពេល១ឆ្នាំបន្ថែមរហូតដល់ឆ្នាំ២០២៤។ នេះបើតាមក្លិបនៅBundesliga បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។
កីឡាករវ័យ៣៣ឆ្នាំដែលជាកីឡាករយុវជនរបស់ Dortmund ដែលបានចូលរួមជាមួយក្រុមឈុតធំកាលពីឆ្នាំ២០១២ ពីក្លិប BorussiaMoenchengladbach រូបនេះបានក្លាយជាអ្នកដឹកនាំដ៏ឆ្នើមរបស់ពួកគេ បើទោះបីជាអាជីពដែលមានបញ្ហារបួសក៏ដោយ។
គាត់បានជួយក្លិបលើកពាន German Cup ២លើក ប៉ុន្តែជាមួយនឹង Dortmund ឥឡូវនេះមានពិន្ទុដាច់នៅលើកំពូលតារាង Bundesligaជាមួយនឹងការប្រកួតចំនួន៥ដែលនៅសល់។ ខ្សែបម្រើប្រយុទ្ធជនជាតិអាល្លឺម៉ង់ដែលមានជំនាញបំផុតក្នុងជំនាន់របស់គាត់កំពុងសម្លឹងមើលអ្វីដែលនឹងក្លាយជាជើងឯកលីកដំបូងរបស់គាត់។
ជាមួយនឹង១៦១គ្រាប់នៅក្នុងការប្រកួតទាំងអស់នៅក្នុងអាជីពនោះ សម្រាប់ក្លិប Dortmund របស់គាត់គាត់រកបានតែ១៦នៃកំណត់ត្រារបស់ក្លិប។
កីឡាករ Reus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបថា “ក្នុងនាមជាក្រុមមួយ យើងក៏ដូចអ្នកគាំទ្រទាំងអស់របស់យើងដែរ។ មានគោលដៅធំនៅក្នុងគំនិតរបស់យើងនៅពេលនេះ ដែលការផ្តោតអារម្មណ៍របស់យើងគឺចង់ក្លាយជាជើងឯកអាល្លឺម៉ង់ ប៉ុន្តែលើសពីនេះទៅទៀត ខ្ញុំនៅតែចង់ធ្វើឱ្យអស់ពីសមត្ថភាពសម្រាប់ក្លិបដែលខ្ញុំបានចំណាយពេលជាងពាក់កណ្តាលជីវិតរបស់ខ្ញុំជាមួយក្លិប”។
គាត់បានបន្ថែមថា “វានៅតែគ្មានអ្វីល្អសម្រាប់ខ្ញុំជាងការស៊ុតបាល់បញ្ចូលទីនៅចំពោះមុខអ្នកគាំទ្រដ៏ល្អបំផុតក្នុងពិភពលោកនៅក្នុងកីឡដ្ឋានដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក និងការអបអរជ័យជម្នះជាមួយគ្នា”។
បច្ចុប្បន្នក្រុម Dortmund កំពុងឈរកំពូលតារាង Bundesligaបណ្តោះអាសន្នដោយមាន៦០ពិន្ទុ ក្នុង២៩ប្រកួត លើសក្រុមលេខ២ Bayern Munich ១ពិន្ទុប៉ុណ្ណោះ។ ក្រុម Dortmund នឹងត្រូវប្រកួតជាមួយក្រុមភ្ញៀវ VfL Bochum ក្នុងក្របខ័ណ្ឌ Bundesliga នៅរាត្រីថ្ងៃសុក្រនេះវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រម៉ោងនៅកម្ពុជា ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)