ព័ត៌មានទាន់ហេតុការណ៍៖

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Tik Tok ប្រចាំប្រទេសកម្ពុជា ឡាវ និង ប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសមជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ កញ្ញា Kyu Kyu Thein ប្រធានផ្នែកគោលនយោបាយសាធារណៈ ប្រចាំប្រទេសកម្ពុជា ឡាវ និងភូមា បានធ្វើការណែនាំអោយបានស្គាល់ កញ្ញា Chanida Klyphun ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Tik Tok ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងចូលរួមធ្វើឱ្យលំហូរមាតិ កាព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Tik Tok មួយនេះមានបរិយាកាសល្អ សុវត្ថិភាពមាតិកា និងទំនួលខុសត្រូវសង្គម ជាពិសេសក្នុងអំឡុង ពេលដែលកម្ពុជារៀបចំព្រឹត្តិការណ៍ធំៗ ដូចជាការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខនេះ ជាដើម ។ នេះជាការបង្ហោះលើផេកផ្លូវការ របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន

  សូមបញ្ជាក់ថា, កញ្ញា Chanida Klyphun បានជម្រាបជូនអំពីការរៀបចំជា វេទិកាផលប៉ះពាល់ TikTok ដែលគ្រោងធ្វើនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេសុី ។ 

   ព្រឹត្តិការណ៍នេះ នឹងត្រូវបានដឹកនាំដោយនាយកប្រតិបត្តិរបស់ Tik Tok នឹងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀតមកពីទូទាំងអាស៊ីអាគ្នេយ៍ 

ដោយ ៖ សិលា


ចែករំលែក៖