ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៨ មេសា ចំនួន ១៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៣នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤៣នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ​។

ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន៖ ជួញដូរ ១០ករណី ឃាត់ ២០នាក់ (ស្រី ២នាក់)​ ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ២នាក់ (ស្រី ០នាក់)​ និងប្រើប្រាស់ ៧ករណី ឃាត់ ២១នាក់ (ស្រី ១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែមេសា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១០១,៨៨ក្រាម និង១០កញ្ចប់តូច​ ,និងអុិចស្តាសុី (mdma) ស្មេីនិង​ ២,១៩ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៨អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១០នាក់ ស្រី ១នាក់ ចាប់យក Ice ២,៥១ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ១២,០ក្រាម។

*៣ / កំពង់ឆ្នាំង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ៤២,៤០ក្រាម។

*៤ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យក Ice ១២,៥២ក្រាម។

*៥ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់។

*៧ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៥០ក្រាម។

*៨ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ចាប់យក Ice ២៦,២៦ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / បាត់ដំបង៖ ជួញដូរ ១កេណី ឃាត់ ៣នាក់ ចាប់យក Ice ២,២៤ក្រាម និង MDMA ២,១៩ក្រាម។

*២ / កំពត៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ៣,៤៥ក្រាម។

*៣ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១០កញ្ចប់តូច ៕

ដោយ​៖ សហការី​


ចែករំលែក៖