ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២ ឧសភា ចំនួន ៣២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៥នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៥នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣២ករណី ទូទាំងប្រទេសនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ​ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន៖ ជួញដូរ ១១ករណី ឃាត់ ១៩នាក់ (ស្រី ២នាក់)​ ,ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២៥នាក់ (ស្រី ១នាក់),​ និងប្រើប្រាស់ ៨ករណី ឃាត់ ២១នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន​ ម៉ាទឹកកក​ (Ice) ស្មេីនិង​ ១១២,០៥ក្រាម និង២កញ្ចប់តូច​ ;មេតំហ្វេតាមីន (Wy) ស្មេីនិង​ ០,៥២ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ក្នុង​នោះ​កម្លាំងនគរបាលជាតិ ១០អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ២០នាក់ ចាប់យក Ice ២៣,០៦ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ចាប់យក Ice ៣,០៩ក្រាម។

*៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៦,៩២ក្រាម។

*៤ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៤៣ក្រាម។

*៥ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យក Ice ១២,៦១ក្រាម។

*៦ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យ Ice ៣,៤៩ក្រាម។

*៧ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ស្រី ១នាក់ រក្សាទុក ៧ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ៤,៨២ក្រាម។

*៨ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យក Ice ០,០៨ក្រាម។

*៩ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣១,១៧ក្រាម។

*១០ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច ។

ដោយ​ឡែក​កងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Wy ០,៥២ក្រាម។

*២ / ព្រះសីហនុ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៣ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យក Ice ២៦,៣៨ក្រាម ៕

ដោយ​៖សហការី​


ចែករំលែក៖