ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អគ្គិភ័យ​ដែល​ឆេះ​កាសុីណូយីហោ”ឃ្វីនកូ “​ ក្រុង​ព្រះសីហនុ​ព្រឹក​មិញនេះប្រើប្រាស់ឡានទឹកអស់ចំនួន១៥ឡាន

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយបានឆាប​ឆេះ​នៅ​កាសុីណូយីហោ”ឃ្វីនកូ”​ ក្នុងក្រុងព្រះសីហនុបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់​សមត្ថកិច្ចជំនាញ​ពន្លត់​អគ្គីភ័យ​ បានចេញរថយន្តជាច្រេីនគ្រឿងចុះទៅ​ជួយ​អន្តរាគមន៍​បាញ់ពន្លត់​ភ្លាមៗ​។ 

ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​នៅចំណុច​កាសុីណូយីហោ”ឃ្វីនកូ”​ ដែល​ស្ថិត​នៅ​សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​ ខេត្តព្រះសីហនុ​ កាលពីវេលាម៉ោង​ ០៩​ និង៥៣​ នាទី​ព្រឹក​ ថ្ងៃ​ទី​០៤​ ខែ​ឧសភា​ ឆ្នាំ​២០២៣​។

យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ មុនពេលកើតហេតុ​ មានប្រជាពលរដ្ឋរាយការណ៍មកថាមានករណីភ្លើងឆេះអគារ ឃ្វីនកូ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់រលត់បានទាន់ពេលវេលា បានប្រើប្រាស់ឡានទឹកអស់ចំនួន១៥ឡាន ដោយមានសហការពី កងរាជអាវុធហត្ថ កំពង់ផែស្វយ័ត អាកាសយានដ្ឋានអន្តរជាតិ និង៧១១។ 

សូមជម្រាបជូនថា​ ករណី​គ្រោះ​អគ្គីភ័យ​នេះ​ ជំហ៊ាន​ដំបូង​សង្ស័យ​ឆ្លងចរន្តអគ្គិសនី​ទេីបបង្កជាអគ្គិភ័យឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង​។ ប៉ុន្តែ​ករណី​នេះដែរ​ មិនមានអ្នករងរបួសធ្ងន់​ ឬបាត់បង់ជីវិតនោះឡេីយ៕

ដោយ៖សហការី​


ចែករំលែក៖