ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ! ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើកទី​៣២ កម្ពុជាឈ្នះ​មេដាយមាស​២ទៀតហើយ ពីការប្រកួតគុនល្បុក្កតោ

ចែករំលែក៖

ភ្នំពេញ ៖ កីឡាករគុនល្បុក្កតោ ពន្លឺ ពេជ្រមរកត និងកីឡាការិនី ម៉ៅ លក្ខិណា ដណ្តើមបាន​មេដាយមាស​ម្នាក់១គ្រឿង ពីព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើកទី​៣២ ដែលរៀបចំនៅមជ្ឈមណ្ឌលជ្រោយ​ចង្វា នា​ល្ងាចថ្ងៃទី​៤ ខែ​ឧសភានេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមប្រព័ន្ធ Telegram បាន អបអរសាទរ!! កីឡាករគុនល្បុក្កតោ ពន្លឺ ពេជ្រមរកត និងកីឡាការិនី ម៉ៅ លក្ខិណា ដណ្តើមបានមេដាយមាស ម្នាក់មួយគ្រឿង សម្រាប់វិញ្ញាសា សម្តែងឯក្កតជន🇰🇭🇰🇭។ 

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក តាមប្រព័ន្ធ Telegram បាន អបអរសាទរ កីឡាករគុនល្បុក្កតោកម្ពុជា ពន្លឺ ពេជ្រមរកត ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា សម្តែងព្រលឹងគុនល្បុក្កតោ ។

មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ, ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ 

#ហ៊ុនម៉ាណែត #Hunmanet 

#កម្ពុជា #Cambodia ៕

ដោយ ៖ សហការី


ចែករំលែក៖