ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមរសៀលថ្ងៃទី៦ ខែឧសភា កម្ពុជាបន្ដឈរលេខរៀងទី១ ទទួលមេដាយច្រើនជាងគេ ១៤គ្រឿង ក្នុងនោះមាសចំនួន៨, ប្រាក់ចំនួន៥ និងសំរិទ្ធ១ សម្រាម់ សុីហ្គេម ២០២៣ !

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បង្ហាញឲ្យដឹងថា ៖ គិតរសៀលត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបន្ដឈរលើកំពូលតារាង មានមេដាយច្រើនជាងគេចំនួន ១៤គ្រឿង ក្នុងនោះមេដាយមាស ៨គ្រឿង, មេដាយប្រាក់ចំនួន ៥គ្រឿង និងមេដាយសំរិទ្ធចំនួន ១គ្រឿង។ 

សូមបញ្ជាក់ថា ៖ 

-កម្ពុជា មេដាយមាស៨ គ្រឿង ប្រាក់ ៥គ្រឿង សំរិទ្ធ ១គ្រឿង

-ហ្វីលីពីន មេដាយមាស ៤គ្រឿង ប្រាក់ ៦គ្រឿង សំរិទ្ធ ៤គ្រឿង 

-ឥណ្ឌូនេសុី មេដាយមាស ៤គ្រឿង ប្រាក់ ១គ្រឿង សំរិទ្ធ ៧គ្រឿង

-ថៃ មេដាយមាស ១គ្រឿង ប្រាក់ ២គ្រឿង សំរិទ្ធ ៤គ្រឿង

-ឡាវ មេដាយមាស ១គ្រឿង សំរិទ្ធ ៤គ្រឿង

-វៀតណាម មេដាយប្រាក់ ២គ្រឿង សំរិទ្ធ ៦គ្រឿង

-មីយ៉ាន់ម៉ា មេដាយប្រាក់ ១គ្រឿង សំរិទ្ធ ៣គ្រឿង

-ម៉ាឡេសុី មេដាយប្រាក់១ គ្រឿង សំរិទ្ធ ២គ្រឿង

-សឹង្ហបូរី មេដាយសំរិទ្ធ ១គ្រឿង

-ប្រុយណេ មេដាយ ០ , ០ , ០

-ទីម័រ ០ , ០ , ០ ៕

ដោយ ៖ សិលា


ចែករំលែក៖