ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង អញ្ជើញបំពាក់មេដាយជូនកីឡាករជ័យលាភី ពីការប្រកួតកីឡាសូហ្វតិន្នីស

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភព៖ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាស្ថាបនិកកីឡាសូហ្វតិន្នីសនៅកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់មេដាយជូនកីឡាករជ័យលាភី មេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាសូហ្វតិន្នីស នៃព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំឡើង នៅទីលានសហព័ន្ធកីឡាសូហ្វតិន្នីស ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក។ 

សូមជម្រាបជូនថា នៅថ្ងៃទី០៧ ខែឧសភានេះ កីឡាករសូហ្វតិន្នីសកម្ពុជា ដណ្តើមបានមេដាយមាស១ និងប្រាក់១ បន្ថែមទៀតលើវិញ្ញាសាវាយគូបុរស បន្ទាប់ពីដណ្តើមបានមេដាយមាស១ និងប្រាក់១ លើវិញ្ញាសាវាយគូចម្រុះបុរស-នារី កាលពីម្សិលមិញនេះ៕

ដោយ ៖ សិលា


ចែករំលែក៖