ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន សំណូមពរសូមចាប់ Heng Sara យកមកផ្តន្ទាទោស ខណៈបង្ហោះមោទនភាពខ្លួនមានសំបុត្រចូលទស្សនា តែសេដអត់ទៅមើល ព្រោះអត់អ្នកកំដរទៅទស្សនា !

ចែករំលែក៖

ភ្នំពេញ ៖ ពេលមានអ្នកឆ្លៀត ខ្ញុំមានសំណូមពរសូមចាប់មនុស្សនេះ យកមកផ្តន្ទាទោស ព្រោះមិនខុសពីពួកក្រុម Mech Dara ដែលប្រឹងបំផ្លាញការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទេ គឺ ពួកគេប្រឹងបំផ្លាញទំនុកចិត្តប្រជាជនលើរាជរដ្ឋាភិបាល ថែមទៀត ! នេះជាការបង្ហោះ របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រមាណជាង១០ម៉ោងមុន បន្ទាប់ពី លោក Heng Sara បង្ហោះលើ facebook ប្រើពាក្យមិនគប្បី ត្រង់ខ្លួនមានសំបុត្រ ចូលទស្សនា ហើយមិនទៅមើល ខុសពីប្រជាពលរដ្ឋខ្មែរ រាប់មុឺននាក់ មានឆន្ទៈ ស្រឡាញ់វិស័យកីឡា លើកទឹកចិត្តកីឡា ព្យាយាមងើបតាំងពីម៉ោង ២ ឬម៉ោង៣ ព្រឹកដើម្បីទៅរង់ចាំយកសំបុត្រ ចែកជូន ដោយឥតគិតប្រាក់ ភាគច្រើន សឹងមិនបាន ដោយសារ ចំនួនអ្នកទៅ មានច្រើនលើសលប់ ស្នេហាកីឡា ឃើញ កីឡារស់ក្នុងសន្តិភាព ហើយប្រជាពលរដ្ឋ ក៏មានសេចក្តីសុខ ក្នុងសន្តិភាព។ 

សូមបញ្ជាក់ថា, លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន សំណូមពរអោយចាប់ខ្លួន លោក Heng Sara បន្ទាប់ពីបុគ្គលនេះ បាន សរសេរលើ facebook ថា,  ( #គេគ្រប់គ្នាសេដព្រោះគ្មានសំបុត្រទៅមើលបាល់ទាត់ ឯខ្ញុំវិញសេដព្រោះគ្មានអ្នកកំដរទៅមើលបាល់ទាត់ ) ។ 

សូមរម្លឹកថា, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កម្រ ប្រើពាក្យ និងសំណូមពរដល់ចាប់ខ្លួន បុគ្គល ដែលបង្ហោះខុសឆ្គង បែបនេះណាស់ តែពេលនេះ អាចលោករដ្ឋមន្ត្រី មើលឃើញពីទង្វើ បុគ្គល Heng Sara ប្រើពាក្យ ធ្ងន់ធ្ងរ  គឺ ពួកគេប្រឹងបំផ្លាញទំនុកចិត្តប្រជាជនលើរាជរដ្ឋាភិបាល ថែមទៀត ! 

ភ្លាមៗ លោក Heng Sara បានភ្ញាក់ខ្លួន ឬ ដឹងថាខ្លួន ដើរមាត់ទ្វារគុក ក៏ព្យាយាម បង្ហោះសារលាងខ្លួនថា, 

#ជាដំបូងខ្ញុំបាទសូមគោរពសូមការអភ័យទោស ពីសំណាក់បងប្អូន ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលខ្ញុំបាទខ្វះការពិចារណាអោយបាន វែងឆ្ងាយ បានផុស Status មួយមានខ្លឹមសារពាក់ព័ន្ធដល់រឿងសំបុត្រចូល ទស្សនាការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម កាលពីល្ងាចមិញ ដែលធ្វើអោយ ប៉ះពាល់ដល់អារម្មណ៍ពុកម៉ែ អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង «»

#ខ្ញុំបាទសូមគោរពសុំការអភ័យទោសពី ឯកឧត្តមពូ ខៀវ កាញ៉ារិទ្ធិ រដ្ឋមន្ត្រី ក្រសួងពត៌មានជាទីគោរពដ៏ខ្ពង់ខ្ពស់

#ចំពោះរូបថតខាងក្រោមនេះ ក្មួយសូមទទួលស្គាល់ថាវាគឺជារូបថតនឹង Status ដែលក្មួយបានផុសពិតមែន តែក្រោយពីផុសបានប្រហែល១០នាទី មក ក្មួយក៏ធ្វើការលុបវាវិញ ព្រោះក្មួយយល់ថាការផុសនេះមិនត្រឹមត្រូវ នឹង បានធ្វើអោយប៉ះពាល់ដល់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាជាច្រើន នាក់ដែលមិនមានសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់នៅល្ងាចនេះ «»

#ក្មួយពិតជាសោកស្ដាយខ្លាំងណាស់ដែលបានធ្វើអោយប៉ះពាល់ដល់ អារម្មណ៍របស់ពុកម៉ែ ពូមីង បងប្អូនប្រជាជនកម្ពុជាយើងនៅពេលនេះ តែក្មួយ សូមជម្រាបជូន ឯកឧត្តមពូ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់មេត្ត ជ្រាបថា ចំពោះសំបុត្រទាំងអស់នេះ គឺក្មួយបានសុំខ្ចីពីបងប្អូនមិត្តភ័ក្តិមកថត ផុសទេ ចំណែកក្មួយផ្ទាល់ខ្លួនក៏មិនមានសំបុត្រចូលទស្សនាដែរ ហើយការ ផុសនេះក៏គ្មានចេតនាអាក្រក់ដែរ គឺមកពីក្មួយខ្វះការពិចារណាអោយបានដិតដល់ ដែលនាំអោយកើតជាកំហុស  #ជាទីបញ្ចប់ ខ្ញុំបាទសូមទទួលកំហុសគ្រប់យ៉ាងចំពោះការផុស status។

សូមបញ្ជាក់ថា , តើការបង្ហោះជាសារចុងក្រោយសុំទោស របស់លោក Heng Sara អាចជាការលាងកំហុស ឬរួចផុតពីការប្រមាញ់របស់សមត្ថកិច្ចបានឬទេ ? ខណៈលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន កម្រនឹងប្រើភាសា បែបនេះ ! 

សូមរំលឹកផងដែរថា, លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស..ក) បានបង្ហោះនូវពាក្យពេចន៍ ក្នុងនៃដាស់អារម្មណ៍ ដល់អ្នកសារព័ត៌មាន បរទេស មួយចំនួនតូច ដែលព្យាយាមសរសេរអត្ថបទ របៀបសម្រាម(បំផ្លាញ់ភាពផូរផង់របស់រដ្ឋមួយ) ។ ក្នុងនោះលោក ហ៊ុយវណ្ណៈ បានបង្ហោះថា, (សុំនិយាយរឿងបុគ្គលស្អុយ និងអ្នកកាសែតស្អុយបន្តិចចុះ! 

មានប្អូនប្រុសម្នាក់ ជាមួយស្ត្រីបរទេសម្នាក់ ប្រឹងទៅឆ្នៃប្រឌិតផលិតព័ត៌មានសំរាម១។ កោតប្អូនអាចធ្វើទៅរួច ដោយមិនខ្មាសក្រុមកំប្លែងនាយពាក់មី។ ប្អូនប្រុស! ជាសភាវៈ! បើប្អូន មិនអាចជា សត្វឃ្មុំ តែកុំធ្វើខ្លួនជា សត្វរុយ ដែលហិតសំរាម និងគំរង់ស្អុយរលួយ។ លើសពីនេះ ១ជីវិតនិងតពូជ សត្វរុយ មិនដែលមានសំបុកទេ ដូចប្អូនដែលមិនស្គាល់ជាតិរបស់ខ្លួនឯង។

ទោះបីបុគ្គលប្អូនងងិតងងុល ប៉ុន្តែប្រជាជនកម្ពុជាយើង មានមោទនភាពក្រៃលែង ក្នុងភាពជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ជាពិសេសព្រឹត្តិការណ៍ថ្ងៃបើក គឺអស្ចារ្យណាស់ 🇰🇭) 

សូមជម្រាបជូនថា , ព្រឹត្តិការណ៍ស៊ីហ្គេម 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានធ្វើឱ្យពិភពលោក មើលឃើញយ៉ាងច្បាស់ពីកម្ពុជា មានសន្តិភាព ការអភិវឌ្ឍ ប្រទេសតូចតែបេះដូងទូលំទូលាយ តាមរយៈការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕

ដោយ ៖ សហការី


ចែករំលែក៖