ព័ត៌មានទាន់ហេតុការណ៍៖

កីឡាបាល់ទះកម្ពុជា តស៊ូលើទីលានប្រកួត រហូតឈានដល់វគ្គផ្តាច់ព្រាត់ !

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរ រាប់ម៉ឺន រាប់លាននាក់ បង្ហាញនូវអារម្មណ៍អស់ក្តីសង្ឃឹមយ៉ាងខ្លាំង បន្ទាប់ពីកីឡាបាល់ទះកម្ពុជា ប្រកួតចាញ់ផ្ទួនៗ ២សិតដំបូងពី កីឡាបាល់ទះថៃ ! ប៉ុន្តែ ភាពតស៊ូ ស្មារតីរឹងមាំ សហការសាមគ្គីទៅក្នុង ជាកម្លាំងចិត្ត ធ្វើឱ្យកីឡាបាល់ទះកម្ពុជា យកជ័យជំនះលើគូប្រកួត ឡើងវិញប្រកបដោយមោទនភាព បង្ហាញពីស្នាមញញឹម ទង់ជាតិកម្ពុជា បានបក់ ឡើង យ៉ាងព្រោងព្រាត ពេញទីលានប្រកួត , ក្នុងនោះសូម្បីតែ នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ បង្ហាញនូវស្នាមញញឹម បន្ទាប់ពីកីឡាបាល់ទះកម្ពុជា អាចធ្វើបាន យកជ័យជំនះបាន ឈានដល់វគ្គផ្ដាច់ព្រ័ត្រ សាងប្រវត្តិសាស្រ្តក្នុងសម័យតេជោ។ 

សូមបញ្ជាក់ថា, លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប ក៏បានបង្ហោះលើ facebook នូវពាក្យថា, «Raw Emotion»៖ អារម្មណ៍ក្នុងគ្រាមួយនោះ ទោះបីជាមិនបានទៅទស្សនាគាំទ្រដោយផ្ទាល់ តែក៏នៅតែអាចរំជួលចិត្តស្ទើរស្រក់ទឹកភ្នែកតាមបាន អារម្មណ៍ក្នុងពេលដែលក្តីសង្ឃឹមមួយធ្លាក់សឹងដល់សូន្យតែបែរជាអាចរស់ឡើងវិញបាន អារម្មណ៍មួយដែលពិបាកនឹងរកពាក្យមកបរិយាយ អាចថាបណ្តាលមកពីអារម្មណ៍ដែលទើបតែខូចចិត្តបន្ទាប់ពីលទ្ធផលខុសពីការរំពឹងទុកនៃកីឡាបាល់ទាត់ក៏ថាបាន តែវាពិតជាអារម្មណ៍មួយដ៏ពិសេសដែលបានមកពីការរួបរួមថាមពលគ្នានៃអ្នកគាំទ្រមកពីគ្រប់ទិសទី អារម្មណ៍ដឹងគុណ អារម្មណ៍ពោរពេញដោយមោទនភាព… «អារម្មណ៍ជាខ្មែរ»! 🇰🇭

អរគុណសម្រាប់អារម្មណ៍មួយនេះ! ❤️

សូមបញ្ជាក់ថា, ចុងក្រោយកីឡាបាល់ទះកម្ពុជា ទទួលបាននៅសាទរ យ៉ាងច្រើនឥតគណនា ដូចជាពាក្យថា: អបអរសាទរក្រុមជម្រើសជាតិបាល់ទះបុរសកម្ពុជា ដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដោយយកឈ្នះក្រុមជម្រើសជាតិបាល់ទះថៃ ៣សិតទល់នឹង២

វិមានពហុកីឡដ្ឋានជាតិអូឡាំពិក, ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ 

#ហ៊ុនម៉ាណែត #Hunmanet 

#កម្ពុជា #Cambodia

បញ្ជាក់៖ អបអរសាទរ 🇰🇭កម្ពុជា យកឈ្នះថៃ ៣សិតទល់២ ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាបាល់ទះបុរសក្នុងសាល

សិតទី១ ២៥ទល់១៨

សិតទី២ ២៥ទល់២១

សិតទី៣​ ២៥ទល់២១

សិតទី៤ ២៥​ទល់១៦

សិតទី៥ ១៥​ទល់១០

 #Cambodia2023 #32ndSEAGames #MINF៕

ដោយ ៖ សិលា


ចែករំលែក៖