ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទៅតុលាការ ១៣នាក់ ករណី អំពើចោរកម្ម

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ឲ្យដឹងនៅព្រឹកថ្ងៃ៨ ខែឧសភា ឆ្នាំ២០២៣នេះថា ៖  សមត្ថកិច្ចនគរបាលជំនាញបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ ករណីលួច ប្លន់ដោយធ្វើសកម្មភាពប្រើដាវកាប់ប្លន់យកម៉ូតូ, លួចកាច់បំបែកសោរ ក ម៉ូតូ និង កាច់បំបែកសោរលួចរថយន្ត ,អ្នកទទួលផលចោរកម្ម ,កាន់កាប់រក្សាទុកប្រើប្រាស់អាវុធខុសច្បាប់ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

សមត្ថកិច្ចបានបញ្ជាក់ក្នុងរបាយការណ៍ថា៖ ជនសង្ស័យទាំង ១៣នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ សាន់ ឌីសុន ហៅ ប៊យ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក)

២-ឈ្មោះ សុខ ហាវ ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ 

៣-ឈ្មោះ ម៉ៅ សុភ័ក្រ្ត ហៅ ក្លូ ភេទប្រុស មុខរបរ ជាងបាញ់ថ្នាំពណ៌ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង -ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក)

៤-ឈ្មោះ ឈឹម ឆាង ភេទប្រុស អាយុ មុខរបរ កម្មករទូក ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក )

៥-ឈ្មោះ មាស សុជិន ហៅ ស៊ុយ  ភេទប្រុស អាយុ មុខរបរ ជាងម៉ាស៊ីត្រជាក់ ស្នាក់នៅ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

៦-ឈ្មោះ ហេង សុខជា ភេទប្រុស មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក )។

៧-ឈ្មោះ ស៊ាន ដារ៉ា ភេទប្រុស មុខរបរ ដឹកបន្លែ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

៨-ឈ្មោះ សុខ ណារីម ហៅ លីម ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក )

៩-ឈ្មោះ ហ៊ី ឈិនទ្បុង ភេទប្រុស អាយុ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក )

១០-ឈ្មោះ ឈិន ពៅ  ហៅ កឹក ភេទប្រុស អាយុ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក )

១១-ឈ្មោះ ម៉ម វណ្ណី ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន ២លើក )

១២-ឈ្មោះ លឹម ទូច ភេទប្រុស អាយុ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក )

១៣-ឈ្មោះ ជា អំណត់  ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន ២លើក )

សមត្ថកិច្ចបានបញ្ជាក់ថា៖ វត្ថុតាងចាប់យកបានរួមមាន៖

-ម៉ូតូ ០១គ្រឿង ម៉ាក Scoopy ស៊េរីឆ្នាំ២០២១ ពណ៌ស គ្មានស្លាកលេខ (ផលនៃអំពើចោរកម្ម)

-ម៉ូតូ ០១គ្រឿង ម៉ាក Scoopy ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខក្លែងបន្លំ “កំពត 1U-7709” (ផលនៃអំពើប្លន់)

-ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើប្លន់)

-ម៉ូតូ ០១គ្រឿង ម៉ាក ស្មាស់វី ពណ៌ខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើចោរកម្ម)

-ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើចោរកម្ម)

-រថយន្ត ០១គ្រឿង ម៉ាក HYUNDAI Porter ផលិតឆ្នាំ២០០១ ពណ៌ស ផ្លាកលេខៈ ភ្នំពេញ 2AV-7041 (ផលនៃអំពើចោរកម្ម)

-ម៉ូតូ ០១គ្រឿង ម៉ាក M-SLAZ ពណ៌ខ្មៅ ផ្លាកលេខៈ ភ្នំពេញ 1H-4901

-ម៉ូតូ ០១គ្រឿង ម៉ាក វេវឆ្លាម ពណ៌ក្រហម គ្មានផ្លាកលេខ

-អាវុធខ្លី ០១ដើម ម៉ាក ZAVODI CRVENA ZASTAVA ពណ៌ទឹកប្រាក់ មានលេខសម្គាល់ៈ 88303 ,បង់ ០១

-គ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន ០៨គ្រាប់

-ដុំសោរម៉ូតូ ០១

-កញ្ចក់ម៉ូតូមួយចំនួន

-កម្បាំងម៉ូតូមួយចំនួន 

-តែម និងសម្ភារសម្រាប់តុបតែងក្លែងភេទម៉ូតូមួយចំនួន

-ម៉ារវេនម៉ូតូ ០២

-សោរដោះ ,ដង្កាប់ ,ទល់រឺវីស ,កន្ត្រៃ និងឧបករណ៍សម្រាប់ដោះកែច្នៃម៉ូតូ មួយចំនួន 

-កូនកាំបិតស្នៀត ០១

-ទូរស័ព្ទដៃ ១៨គ្រឿង

-ម្សៅក្រាម ពណ៌សថ្លាមួយចំនួន (សង្ស័យជាសារធាតុញៀន) 

-ជញ្ជីងថ្លឹង ០១គ្រឿង

-ថង់សម្រាប់វេចខ្ចប់មួយចំនួន

-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន 

-សម្ភារផ្សេងៗមួយចំនួន ។

ជនសង្ស័យទាំង ១៣នាក់នេះបានប្រព្រឹត្តិបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ប្រើដាវកាប់ប្លន់យកម៉ូតូ ,លួចកាច់បំបែកសោរ ក ម៉ូតូ និង កាច់បំបែកសោរលួចរថយន្ត) សរុបចំនួន ០៧ករណី ។

ករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ដោយ៖ សូរិយា


ចែករំលែក៖