ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនពាក់ព័ន្ធគ្រឿងញៀនចំនួន ៥២នាក់​ ត្រូវ​បានឃាត់ខ្លួន​ទូទាំងប្រទេសថ្ងៃទី៩ ឧសភានេះ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥២នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ នេះបេីយោង​តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃអង្គារទី​០៩​ ខែឧសភា​នេះ។ 

ក្នុងចំណោមជនសង្ស័យចំនួន ៥២នាក់ រួមមាន៖ ជួញដូរ ១០ករណី ឃាត់ ២១នាក់ (ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ៩នាក់ (ស្រី ១នាក់),​ និងប្រើប្រាស់ ៤ករណី ឃាត់ ២២នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៩ ខែឧសភារួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ២២៩,៤៦ក្រាម និង៦កញ្ចប់តូច​ ,មេតំហ្វេតាមីន (Wy) ស្មេីនិង​ ០,៣៦ក្រាម​,កេតាមីន (Ke) ស្មេីនិង​ ១២,២៨ក្រាម,​ អុិចស្តាសុី (mdma) ស្មេីនិង​ ១៦៣,៨១ក្រាម។

ជាក់ស្ដែង​លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុង​នោះ​កម្លាំង​នគរបាលជាតិ ១០អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ១អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ១២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ចាប់យក Ice ១៧៥,៩៧ក្រាម, Ke ១២,២៨ក្រាម និង MDMA ១៦៣,៨១ក្រាម។

*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់ ចាប់យក Ice ២៣,២៦ក្រាម និង Wy ០,៣៦ក្រាម។

*៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៥៩ក្រាម។

*៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់  និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច។

*៥ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៩៧ក្រាម។

*៦ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ១,២៤ក្រាម។

*៧ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៤កញ្ចប់តូច។

*៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់។

*៩ / ស្ទឹងត្រែង៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*១០ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ២៥,៧៦ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ១អង្គភាព

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៦៧ក្រាម៕

ដោយ​៖សហការី​


ចែករំលែក៖