ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥១នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២០ករណីទូទាំងប្រទេសថ្ងៃទី១១ ឧសភា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥១នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ ។​ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ៥១នាក់ រួមមាន៖ ជួញដូរ ១២ករណី ឃាត់ ២៥នាក់ (ស្រី ៤នាក់)។​ ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។​ ប្រើប្រាស់ ៦ករណី ឃាត់ ២២នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ២២៨,៤៧ក្រាម និង៣០កញ្ចប់តូច​ ,មេតំហ្វេតាមីន (Wy) ស្មេីនិង​ ០,៥៤ក្រាម,​កេតាមីន (Ke) ស្មេីនិង​ ៩,២៨ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប កម្លាំង​នគរបាលជាតិ​ ១១អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១០នាក់ ចាប់យក Ice ១៤៦,៦៨ក្រាម។

*២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣១,២០ក្រាម។

*៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៩៦ក្រាម។

*៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១៦,១៥ក្រាម។

*៥ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,២៨ក្រាម។

*៦ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១៩កញ្ចប់តូច។

*៧ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៥កញ្ចប់តូច។

*៨ / រតនគិរី៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់។

*៩ / ព្រៃវែង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ១២,៧៨ក្រាម។

*១០ / ស្វាយរៀង៖ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់។

*១១ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៦កញ្ចប់តូច។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ២អង្គភាព

*១ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ចាប់យក Ice ១២,០២ក្រាម និង Ke ៩,២៨ក្រាម។

*២ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ចាប់យក Ice ៧,៤០ក្រាម និង Wy ០,៥៤ក្រាម ៕

ដោយ​៖ សហការី​


ចែករំលែក៖