ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ និងម៉ូតូ លើផ្លូវជាតិលេខ៤រងរបួសទាំងសងខាង សរុប៤នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅចំណុចរង្វង់មូលសម្តេចសង្ឃ ភូមិវាលធំ​ ឃុំ​វាលរេញ​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅវេលាម៉ោង ៦និង៤៥នាទីព្រឹកថ្ងៃទី១២ខែ​ឧសភា​ ឆ្នាំ២០២៣នៅលើដង ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៧៨និង១៧៩ ដែលស្ថិតក្នុងភូមិវាលធំ​ ឃុំ​វាលរេញ​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ រវាងម៉ូតូមួយគ្រឿងម៉ាកdream C125 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ព្រះសីហនុ​ 1G-5459​ មានទិសដៅ​ពីព្រះសីហនុទៅភ្នំពេញ​ បេីកបរដោយឈ្មោះ​ សៀង​ សំអាត​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ ទីលំនៅ​ភូមិ​ វាលមាស​ ឃុំវាលរេញ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ និងអ្នក​រួមដំណេីរម្នាក់ឈ្មោះ​ សៀង​ ផាន់ណា​ ភេទ​ស្រី​ អាយុ ២៩ឆ្នាំ​ មានទី​លំនៅ​ ភូមិ​វាលមាស​ ឃុំវាលរេញ​ ស្រុក​ព្រៃ​នប់​ ខេត្តព្រះសីហនុ​។

លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកប៉ះជា មួយនឹងម៉ូតូមួយគ្រឿងម៉ាកdreamC125ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ព្រះសីហនុ​ 1J-8845 មានទិសដៅបញ្រ្ចាសគ្នា​ បេីកបរដោយឈ្មោះ​ ផល់ គឹមសាន​ ភេទ​ប្រុស​ អាយុ២៤ឆ្នាំ​ មានទីលំនៅ​ ភូមិ​ថ្មី​ ឃុំកំពង់សិលា​ ស្រុក​កំពង់សិលា​ ខេត្តព្រះសីហនុនិងអ្នក​ររួមដំណេីរម្នាក់ឈ្មោះ យុន​ ស្រីមួយ​ ភេទ​ស្រី​ អាយុ២០ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ថ្មី​ ឃុំកំពង់សិលា​ ស្រុកកំពង់សិលា​ ខេត្ត​ព្រះសីហនុ​។ 

គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឲ្យ១.ឈ្មោះ​ សៀង សំអាត​ អ្នកបេីកបរម៉ូតូ​ ពាក់ស្លាកលេខ​ ព្រះសីហនុ​1G -5459​ រងរបួស​ធ្ងន់​ (បញ្ជូនទៅពេទ្យរាជធានីភ្នំពេញនិង២.ឈ្មោះ​ សៀងផាន់ណា​ អ្នករួមដំណេីរ​ ម៉ូតូពាក់ស្លាកលេខ​ ព្រះសីហនុ​1G-5459(រងរបួសមធ្យម៣. ឈ្មោះ​ ផល់ គឹមសាន​ អ្នកបើកបរ​ម៉ូតូពាក់ស្លាកលេខ​ ព្រះសីហនុ​1J-8845 (រងរបួសមធ្យមនិង៤.ឈ្មោះ​ យុន​ ស្រី​មួយ​ អ្នករួម​ដំណេីរ​ម៉ូតូ​ពាក់ស្លាកលេខ​ ព្រះសីហនុ​1G-8845(រងរបួស​មធ្យម)។ 

 បច្ចុប្បន្នអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនវាលរេញ​ រីឯវត្ថុតាង(​ម៉ូតូ២គ្រឿង)ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់​៕

ដោយ៖ សូរិយា


ចែករំលែក៖