ភ្នំពេញ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបង្ហាញពីតារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ គិតត្រឹមម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៣នេះ កម្ពុជាយើង បានឈរនៅលេខរៀងទី៣ ខណៈប្រទេសវៀតណាមឈរលេខរៀងទី១ និងប្រទេសថៃឈរលេខរៀងទី២ ដែលទទួលបានមេដាយមាសច្រេីនជាងគេ។
សូមអានព័ត៌មានលម្អិតបញ្ជាក់ពីមេដាយរបស់ប្រទេសណាមានច្រើនជាងគេ ដូចខាងក្រោមនេះ៖
-កម្ពុជា មេដាយមាស ៥៨គ្រឿង ប្រាក់ ៤៧គ្រឿង សំរិទ្ធ ៦៥គ្រឿង សរុប ១៧០គ្រឿង
-វៀតណាម មេដាយមាស ៧៣គ្រឿង មេដាយប្រាក់ ៦៨គ្រឿង សំរិទ្ធ ៨២គ្រឿង សរុប ២២៣គ្រឿង
-ថៃ មេដាយមាស ៦០គ្រឿង ប្រាក់ ៤៥គ្រឿង សំរិទ្ធ ៦៩គ្រឿង សរុប ១៧៤គ្រឿង
-ឥណ្ឌូនេសុី មេដាយមាស ៥០គ្រឿង ប្រាក់ ៤៣គ្រឿង សំរិទ្ធ ៦២គ្រឿង សរុប ១៥៥គ្រឿង
-សឹង្ហបូរី មេដាយមាស ៣៨គ្រឿង មេដាយប្រាក់ ៣២គ្រឿង មេដាយសំរិទ្ធ ៣៨គ្រឿង សរុប ១០៨គ្រឿង
-ហ្វីលីពីន មេដាយមាស ៣១គ្រឿង ប្រាក់ ៥៧គ្រឿង សំរិទ្ធ ៧៤គ្រឿង សរុប ១៦២គ្រឿង
-ម៉ាឡេសុី មេដាយមាស ២៨គ្រឿង មេដាយប្រាក់ ៣៥គ្រឿង សំរិទ្ធ ៦១គ្រឿង សរុប ១២៤គ្រឿង
-មីយ៉ាន់ម៉ា មេដាយមាស ១៦គ្រឿង មេដាយប្រាក់ ១៤គ្រឿង សំរិទ្ធ ៤៣គ្រឿង សរុប ៧៣គ្រឿង
-ឡាវ មេដាយមាស ៦គ្រឿង មេដាយប្រាក់ ១៤គ្រឿង សំរិទ្ធ ៤៥គ្រឿង សរុប ៦៥គ្រឿង
-ប្រុយណេ មេដាយមាស ២គ្រឿង, មេដាយប្រាក់ ១គ្រឿង មេដាយសំរិទ្ធ ៥គ្រឿង សរុប ៨គ្រឿង
-ទីម័រ មេដាយមាស ០, មេដាយប្រាក់ ០, មេដាយសំរិទ្ធ ០២គ្រឿង សរុប ០២គ្រឿង។
សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមអបអរសាទរកីឡាករ និងកីឡាការិនី ជាច្រើននាក់ទៀតដែលបន្តយកឈ្នះមេដាយមាសជូនជាតិមាតុភូមិកម្ពុជាផងដែរ៕
ដោយ៖ សហការី