ខេត្តព្រះសីហនុ ៖ យោងតាមរបាយការណ៍អធិការដ្ឋាននគរបាលស្រុកព្រៃនប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៣បានឲ្យដឹងថា នៅយប់ថ្ងៃទី១៣ខែឧសភា ឆ្នាំ ២០២៣ នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអគ្គិភ័យ ០១ករណីកើតឡើង បណ្ដាល អោយឆេះផ្ទះ១ខ្នង សង់អំពីឈើផ្ទាល់ដី ប្រក់សង្ក័សី ដែលមានទំហំទទឹង៥ម៉ែត្រនិងបណ្តោយ ១២ ម៉ែត្រ ជាកម្មសិទ្ធរបស់ឈ្មោះ សេង វុទ្ធី ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិ/ឃុំ កើតហេតុខាងលើ ។ ប្រភពដដែលបានបន្ថែមថាមូលហេតុនៃករណីនេះអាចមកពីឆ្លងចរន្ដអគ្គិសនី ។
យោងតាមការបំភ្លឺរបស់ឈ្មោះ សេង វុទ្ធី ត្រូវជាម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុ គាត់បានដើរទៅលេងផ្ទះបងស្រីក៏ដើរមកវិញស្រាប់តែឃើញផ្ទះឆេះប្រហែលជា(ឆ្លងចរន្ដអគ្គិសនី)ប្រជាពលរដ្ឋដែលរស់នៅជិតខាងមកជួយ និងបានរាយការណ៍មកសមត្ថកិច្ចមកជួយអន្ដរាគមន៍ពន្លត់តែម្ដង ។
ករណីអគ្គិភ័យខាងលើ មិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ និងខូចខាតផ្ទះ ព្រមទាំងសម្ភារៈនៅក្នុងផ្ទះទាំងស្រុង រួមមាន៖
១.ម៉ូតូ ០១គ្រឿង
២.ម៉ាស៊ីនបូមខ្យល់០១
៣.ម៉ាស៊ីនផ្សារ០១
៤.ម៉ូទ័រកាត់ ០១
៥.គ្រឿងបន្លាស់ម៉ូតូទាំងស្រុង
៦.សរុបថវិកាចំនួន ២៥០០$។
កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានយករថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន០១គ្រឿង និងបាញ់ទឹកអស់ចំនួន ០១ រថយន្ត រលត់ទាំងស្រុង ៕
ដោយ៖ សូរិយា