ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលទៅបុកខឿនផ្លូវនិងស្លាកប៉ាណូបណ្តាលឱ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅឡេីងខឿនហើយបន្តទៅបុកស្លាកប៉ាណូបោកក្បាលស្លាប់ភ្លាមៗ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០២៣​ នៅចំណុចមុខផ្សារត្រពាំងថ្លឹង​ តាមបណ្តោយផ្លូវចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​  មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកស្គូពី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ1JL-6224 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតឡេីងខឿនពុះចែកទ្រូងផ្លូវបន្តទៅបុកស្លាកប៉ាណូបោកផ្ទប់បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុធ្វេីការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនយកឯកសារមកផ្ទៀងផ្ទាត់ដេីម្បីប្រគល់ឱ្យវិញ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖