ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តស្វាគមន៍សមាជិក បក្សដទៃដែលចង់ចូលរួមជាមួយនឹង គណបក្សប្រជាជនកម្ពុជា !

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា  បានប្រកាសបន្តស្វាគមន៍សមាជិកពីគណបក្សដទៃដែលផ្ដាច់ខ្លួនចង់ចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

សម្ដេចថា គណបក្សប្រជាជនកម្ពុជានៅតែស្វាគមន៍ជានិច្ចចំពោះអ្នកដែលចង់ចូលរួមជាមួយនឹងគណបក្សដ៏ធំមួយនេះ។

សម្ដេចថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យកសិកម្ម ចំនួន៣ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះនៅមជ្ឈមណ្ឌលកោះពេជ្រ។

នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចទទួលយកសមាជិកគ្រប់ពីគណបក្សទាំងអស់ដែលផ្ដាច់ខ្លួននិងចង់ចូលរួមជាមួយនិងគណបក្សប្រជាជនកម្ពុជាលើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះ។

សម្ដេចមិនបានបញ្ចេញឈ្មោះបុគ្គលនោះទេតែទំនងហាក់បីដូចជាសំដៅទៅលើលោក សម រង្ស៊ី ដែលសម្ដេចបានដាក់យុទ្ធសាស្ត្រផ្ដាច់មនោគមវិជ្ជារបស់ត្រកូសលសម កាលពីកន្លងទៅ។

គួរដឹងផងដែរថាកាលពីប៉ុន្មានខែមុនសម្ដេចតេជោក៏បានប្រកាសស្វាគមន៍សមាជិកប្រឆាំងលេចធ្លោម្នាក់គឺលោក អេង ឆៃអ៊ាង ប្រសិនជាលោកមានបំណងចង់ចូលរួមជាមួយនឹងគណបក្សប្រជាជនផងដែរ ៕ 

ដោយ ៖ សហការី


ចែករំលែក៖