ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរថយន្ត Rang Rover ដូចជាញឹកពេកហើយ !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មានករណី រថយន្ត Rang Rover មួយគ្រឿង ត្រូវភ្លើងឆេះទាំងកណ្តាលអធ្រាត្រនៅក្រុងព្រះសីហនុ ។ 

ហេតុការណ៍នេះ បានកើតកាលពី វេលាម៉ោង ១២៖៣០នាទីយប់រំលងអធ្រាត្រចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ គឺមាន រថយន្តមួយគ្រឿងម៉ាក Rang Rover ពាក់ផ្លាកលេខ ភ្នំពេញ 2BB-3787 ពណ៌ស ត្រូវភ្លើងឆេះ ស្ថិតក្នុងចំណុចក្រុមទី១ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ។

ក្រោយទទួលបានដំណឹងនេះភ្លាម, កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះជួយអន្តរាគន៍បាញ់ទឹកពន្លត់ភ្លើងក្នុងករណីនេះ ប៉ុន្តែរថយន្តខាងលើត្រូវខ្ទេចទាំងស្រុង ដោយសារអគ្គិភ័យខ្លាំងពេកឆាបឆេះ។

សម្រាប់មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី រីឯរថយន្តឆេះខូចខាតទាំងស្រុង តែយ៉ាងណានោះ នៅក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។ 

ដំណឹងខ្លះបានបញ្ជាក់ថា, រថយន្តខាងលើនេះ ទើបនឹងជួលគេមកជិះចំនួន ៣ខែ ហើយមិនបានពេញមួយថ្ងៃផង ក៏ឆ្លងចរន្តអគ្គិសនីឆេះតែម្ដង ៕

ដោយ ៖ សហការី


ចែករំលែក៖