ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរថយន្តស៊េរីទំនើបទៀតហើយនៅលើផ្លូវល្បឿនលឿន តែសំណាងល្អគ្មានអ្នករងរបួស

ចែករំលែក៖

    ខេត្តកំពង់ស្ពឺ÷ រថយន្តស៊េរីទំនើបមួយគ្រឿងត្រូវបានឆាបឆេះនៅលើផ្លូវល្បឿនលឿន តែសំណាងល្អគ្មានអ្នករងរបួស។ករណីនេះកើតឡើងនៅត្រង់ចំណុចភូមិក្រាំងពន្លៃ ឃុំគិរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺត្រង់គីឡូម៉ែត្រលេខ៥១កាលពីវេលាម៉ោង៣និង៥៧នាទីទៀបភ្លឺថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣។

    នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថាមានរថយន្តមួយគ្រឿងម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-8878 បើកបរដោយឈ្មោះ ដឹប សារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បើកបរពីទិសខាងកើតទៅទិសខាងលិចពេលបើកបរមកដល់ចំណុចខាងលើរថយន្តក៏ឆាបឆេះតែម្តងបណ្តាលឱ្យខូចខាតទាំងស្រុង តែមិនមានអ្នករងរបួសនោះទេ។

   ប្រភពបានបន្តទៀតថា ចំពោះវត្ថុតាងរថយន្តដែលឆេះ ក្រុមហ៊ុនល្បឿនលឿន ស្ទូចយកមករក្សាទុកនៅស្នាក់ការK២៦កំពង់ស្ពឺកើតដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហា


ចែករំលែក៖