គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយលោក Marcelo Bielsa បាននិយាយថា គាត់សម្រេចចិត្តចូលបម្រើការងារនេះ ព្រោះវាជាក្រុមកីឡាករដែលមានទេពកោសល្យបំផុត ដែលគាត់ទំនងជាមានឱកាសធ្វើការជាមួយ។
បុរសសញ្ជាតិអាហ្សង់ទីនរូបបានចូលកាន់តំណែងបន្ទាប់ពីការចាកចេញរបស់លោក Diego Alonso បន្ទាប់ពីអ៊ុយរ៉ាហ្គាយបានបរាជ័យក្នុងវគ្គ១៦ក្រុមចុងក្រោយនៅ World Cup នៅប្រទេសកាតាបានចុះកិច្ចសន្យារហូតដល់ឆ្នាំ២០២៦។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំមិនចាំបាច់ជឿទេ ខ្ញុំចូលចិត្តក្រុមដែលបានតំណាងឱ្យប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ មានប្រទេសដែលរួមបញ្ចូលគ្នានូវការយល់ដឹងអំពីអំណាចរបស់ពួកគេ សក្តានុពលរបស់ពួកគេ និងពង្រឹងវាតាមរយៈការរវើរវាយ និងការបំភាន់។ អ៊ុយរ៉ាហ្គាយមានធនធានដើម្បីចិញ្ចឹមបីបាច់ការបំភាន់នោះ”។
លោកបានបន្ថែមថា “ការគ្រប់គ្រងក្លិបគឺជាការងារនៃការធ្វើអន្តរាគមន៏ជាប្រចាំ ហើយក្រុមជម្រើសជាតិគឺជាការងារនៃការប្រមូលផ្តុំនូវទេពកោសល្យកម្រិតខ្ពស់។ រឿងមួយដែលខ្ញុំបានពិចារណាច្រើននោះគឺថា ខ្ញុំនឹងមិនមានក្រុមកីឡាករដូចក្រុមអ៊ុយរ៉ាហ្គាយមាននៅពេលនេះនៅក្នុងក្លិបផ្សេងទៀតដែលអាចផ្តល់ឱ្យខ្ញុំនូវការងារ” ។
អតីតអ្នកចាត់ការ Leeds United រូបនេះដែលបានដឹកនាំក្រុមទៅ Premier League បន្ទាប់ពីអវត្តមាន១៦ឆ្នាំ បានត្រលប់មកធ្វើជាគ្រូបង្វឹកវិញបន្ទាប់ពីគាត់ចាកចេញពីក្លិបក្នុងខែកុម្ភៈ ឆ្នាំ២០២២។
គ្រូបង្វឹកវ័យ៦៧ឆ្នាំដែលធ្លាប់បង្វឹកក្រុមអាហ្សង់ទីនបានបន្ថែមថា “ខ្ញុំបានឈប់ពីការងារអស់រយៈពេលជាង១ឆ្នាំ ហើយពេលវេលាជាច្រើនត្រូវបានប្រើប្រាស់ដើម្បីទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពីអ្វីដែលថ្មីដែលបាល់ទាត់ត្រូវផ្តល់ និងឈីលីនៅ World Cup ២០០២ និងឆ្នាំ២០១០។វាជាពេលវេលាយូរហើយដែលខ្ញុំបានដឹកនាំក្រុមជម្រើសជាតិ។ បាល់ទាត់ កីឡាករ និងធនធានបានផ្លាស់ប្តូរ ប៉ុន្តែខ្ញុំតែងតែព្យាយាមបញ្ចូលអ្វីដែលថ្មី គំនិតថ្មីៗ”។
លោក Bielsa នឹងចាប់ផ្តើមកាន់កាប់តំណែងរបស់គាត់ជាមួយនឹងការប្រកួតមិត្តភាពក្នុងស្រុកចំនួន២ជាមួយ Nicaragua និង Cuba នៅខែក្រោយ ហើយបានរៀបចំផែនការរួចហើយអំពីរបៀបដែលគាត់នឹងខិតទៅជិតការប្រកួត។ លោកបញ្ជាក់បន្ថែម “ខ្ញុំបានបង្កើតជាបណ្តើរៗ (យុទ្ធសាស្ត្រ) អ្នកលេង៣នាក់ក្នុងមួយមុខតំណែង ឬ៤នាក់។ ក្នុងក្រុមអ្នកលេង៣៣ ឬ៤០នាក់ ខ្ញុំនឹងជ្រើសរើសអ្នកដែលខ្ញុំស្គាល់តិចបំផុត ហើយប្រើរយៈពេល៩ថ្ងៃនេះក្នុងខែមិថុនា ដើម្បីស្គាល់ខ្លួនឯងជាមួយពួកគេ” ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)