ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម ;
១- បើ អេង ឆៃអ៊ាង មិនពាក់ព័ន្ធភ្លើងទៀន = ហេតុម៉េចក៏ឈឺក្បាលវិលមុខនឹងរឿងភ្លើងទៀនមិនបានចូលរួមបោះឆ្នោតម៉្លេះ?
២- សកម្មភាពនិងពាក្យសំដីរបស់ក្រុមមេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ = ជាសំណុំឯកសារសម្រាប់ឈានទៅប្រឈមមុខនឹងផ្លូវច្បាប់ក្នុងការភ្លើងទៀនត្រូវរំលាយ?
៣- ការខ្វែងគំនិតគ្នាក្នុងជួរមេដឹកនាំភ្លើងទៀន = បញ្ជាក់ថាផ្ទៃក្នុងភ្លើងទៀនកំពុងបែកបាក់?
៤- ភ្លើងទៀនមានកំហុសខ្លួនឯង = អត់មានរឿងអ្វីដែលត្រូវចរចាជាមួយភ្លើងទៀនទេ?
៥- ក្រោយធ្វើសកម្មភាពនយោបាយជាង៣០ឆ្នាំ = ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ដែលអួតខ្លួនឯងជាបញ្ញាវន្តពីស្រុកបារាំង នៅសល់តែគូថខោ។
៦- អេង ឆៃអ៊ាង ថាខ្លួននៅឯនាយសមុទ្រដេកលក់ស្រួល = ទុកឲ្យ អេង ឆៃអ៊ាង ដេកលក់ស្រួលនៅឯបរទេសតទៅទៀតទៅរហូតដល់ចាកលោកទៅ?
៧- ការបន្តនៅដេកលក់ឯបរទេសគឺជាសិទ្ធិរបស់ អេង ឆៃអ៊ាង = ឯបងប្អូនដែលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាក៏ជាសិទ្ធិរបស់បងប្អូនដែរ?
៨- អេង ឆៃអ៊ាង ថានៅបរទេសពេទ្យអត់មើលលុយជាធំទេ = ស្នើ អេង ឆៃអ៊ាងបន្តរស់នៅបរទេសដែលថាពេទ្យគិតលុយនោះទៅ ប្រទេសណាដែលពេទ្យមិនយកលុយ?
៩- ចង់ឲ្យមានស៊ីហ្គេមនៅឆ្នាំ២០៤៣តទៅទៀត = ចាំបាច់ត្រូវរួមគ្នាការពារសន្តិភាពនិងស្ថិរភាពនយោបាយឲ្យបានជាប់ជានិច្ច។
១០- គេមិនដែលខិតខំរៀបចំនិងដំណើរការស៊ីហ្គេមបានជោគជ័យដ៏ត្រចះត្រចង់ = ដើម្បីស្នាដៃនិងកេរ្ត៍ឈ្មោះអ្នកផ្សេងទេគឺប្រាកដជាសម្រាប់ស្នាដៃអ្នករៀបចំនិងដំណើរការស៊ីហ្គេមនឹងហើយ? ៕
ដោយ ៖ សហការី