ខេត្តតាកែវ៖ យុវជនជាសិស្សសាលាចំនួន២នាក់បាននាំគ្នាជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំរោង ធ្វេីការឃាត់ខ្លួនយកមកអប់រំនិងហៅអាណាព្យាបាលមកធ្វេីកិច្ចសន្យាកាលពីវេលាម៉ោង ០៩:៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នេះលើដងផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
កម្លាំងកងរាជអាវុធហត្ថបានឱ្យដឹងថា ដោយមានការដឹកនាំដោយលោកវរសេនីយ៍ត្រី ជុំ ម៉ៅ មេបញ្ជាការស្រុក នាវេលាម៉ោង ០៩:៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ចុះធ្វើការបង្ក្រាបករណីក្មេងទំនើង (បង្ហោះម៉ូតូតាមផ្លូវសាធារណៈ) លើដងផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
យុវជនចំនួន០២នាក់មាន ៖
ទី១.ឈ្មោះ ប៊ុន លាភ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិស្វាយរុន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
ទី២.ឈ្មោះ ងិន ផៃវិសាល ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិសំរោង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។
ក្រោយពីបានធ្វើការឃាត់ខ្លួនយុវជនទាំង២នាក់ ខាងលើយកមកអប់រំណែនាំ និងធ្វើកិច្ចសន្យានៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង រួចសមត្ថកិច្ចយើងបានអញ្ជើញអាណាព្យាបាល ដែលជា ឪពុក ម្ដាយ ឱ្យមកធានាកូនៗរបស់ពួកគាត់ យកទៅអប់រំបន្ត៕
ដោយ៖សុខាសែនជ័យ