ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលជំនាញស្រុកសាលាក្រៅបានឃាត់ខ្លួនយុវជនម្នាក់តាមដីកាសាលាដំបូងខេត្តប៉ៃលិនករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តប៉ៃលិន៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការស្រុកសាលាក្រៅឃាត់ខ្លួនតាមដីការួចបញ្ជូនទៅពន្ធនាគារខេត្ត  ដោយករណីពីបទជួញដូរសារធាតុញៀន នៅវេលាម៉ោង​១៦និង១០នាទី​ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន​ នៃអធិការនគរបាលស្រុកសាលាក្រៅ​ បានអនុវត្តដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន របស់សាលាដំបូងខេត្តប៉ៃលិន ចេញដោយលោក  គឹម​ ម៉េង​ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន លេខ:២៤៦ព្រទ/២៣ ចុះថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៣ ពីបទជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន​ ប្រព្រឹត្តកាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៣ នៅភូមិអូររអិល ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ ។

ជនត្រូវចោទមានឈ្មោះ​ សុក វៈ​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

​បច្ចុប្បន្ន៖ ជនត្រូវចោទខាងលើត្រូវបានបញ្ជូនទៅពន្ធនាគារ ខេត្តប៉ៃលិន ។

ដោយ៖ ស សារ៉េត

 

          

     


ចែករំលែក៖