ក្រុមមេឃខៀវ Manchester City បានឈ្នះពានរង្វាន់ Premier League ជាលើកទី៥ក្នុងរយៈពេល៦រដូវកាល បន្ទាប់ពីក្រុមលេខ២ Arsenal បានចាញ់ ១–០ នៅលើទឹកដីក្រុម Nottingham Forest កាលពីថ្ងៃសៅរ៍ ទី២០ឧសភា បើទោះបីការប្រកួតនៅរដូវកាលនេះមិនទាន់ចប់ហើយក៏ដោយ ដោយបានបោះជំហានដំបូងទៅកាន់ពានរង្វាន់៣ដែលអាចធ្វើទៅបាន។
ទីបំផុតការប្រជែងដណ្តើមពានរបស់កាំភ្លើងធំបានរលាយបាត់បន្ទាប់ពីការបរាជ័យជាលើកទី២ជាប់ៗគ្នាបានធ្វើឱ្យក្រុមរបស់លោក Mikel Arteta ឃ្លាតពីក្រុម Man City ចំនួន៤ពិន្ទុជាមួយនឹងការប្រកួត១ប្រកួតរបស់ Arsenal ដែលនៅសល់១ប្រកួត ខណៈដែល Man City នៅសល់២ប្រកួត។
គ្រាប់បាល់បញ្ចូលទីក្នុងតង់ទី១របស់ Taiwo Awonyi ក៏បានធានាឱ្យក្រុមNottingham Forest គេចផុតពីការកាត់ចោលក្នុងរដូវកាលដំបូងរបស់ពួកគេ ត្រឡប់ទៅកាន់ក្របខ័ណ្ឌកំពូលក្នុងរយៈពេល២៣ឆ្នាំ។
ពានរង្វាន់អង់គ្លេសជាលើកទី៣ជាប់ៗគ្នារបស់ Man City បានប្រែក្លាយការប្រកួតលីកកាលពីថ្ងៃអាទិត្យជាមួយក្រុមភ្ញៀវតោខៀវ Chelsea ទៅជាការប្រកួតអបអរសាទរក្នុងកីឡដ្ឋានរបស់ខ្លួន។
ក្រុមរបស់លោក Pep Guardiola ឥឡូវនេះនឹងសម្លឹងរកការបញ្ចប់ការប្រជែងពានរង្វាន់ចំនួន៣នៅពេលដែលពួកគេប្រឈមមុខនឹងគូប្រជែងក្នុងស្រុក Manchester United និងក្រុមយក្សអុីតាលី Inter Milan ក្នុងការប្រកួត FA Cup និង Champions League វគ្គផ្តាច់ព្រ័ត្រនៅខែក្រោយ។
ប្រធានក្រុម Man City លោក Ilkay Gundogan បាននិយាយថា “Premier League គឺមិនមានការសង្ស័យជាលីកដែលមានតម្រូវការ និងប្រកួតប្រជែងបំផុតក្នុងពិភពលោក ដូច្នេះហើយទើបប្រាប់អ្នកពីអ្វីទាំងអស់អំពីសមិទ្ធផលនេះ”។ Man City ក្លាយជាកម្លាំងលេចធ្លោនៅក្នុងការប្រកួតនៅអង់គ្លេស ចាប់តាំងពីការកាន់កាប់ដោយ Abu Dhabi គាំទ្របានផ្លាស់ប្តូរទ្រព្យសម្បត្តិរបស់ពួកគេក្នុងឆ្នាំ២០០៨។
ការកោតសរសើរចំពោះគុណភាពបាល់ទាត់របស់ក្រុមនេះក្រោមការដឹកនាំរបស់លោក Guardiola ក៏ត្រូវបានអមដោយសំណួរជុំវិញការផ្តល់ហិរញ្ញប្បទានរបស់ពួកគេផងដែរ ដោយ Man City ប្រឈមនឹងការចោទប្រកាន់ចំនួន១១៥ករណីធំៗសម្រាប់ការបំពានច្បាប់ Premier League ។
គួរបញ្ជាក់ថា ការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យក្រុមមេឃខៀវ Man City បានយកឈ្នះក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ១ទល់០។ ការប្រកួតចំនួន២នៅ Premier League គឺត្រូវប៉ះក្រុមម្ចាស់ផ្ទះ Brighton នៅថ្ងៃទី២៥ ឧសភា និងប៉ះក្រុមម្ចាស់ផ្ទះ Brentford នៅថ្ងៃទី២៨ ឧសភាដែលជាការប្រកួតបិទរដូវកាល២០២២–២០២៣ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)