ក្រុមសារិកាព្រៃ Newcastle ធានាបាននូវកៅអីក្នុងក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំជាមួយនឹងលទ្ធផលស្មើ ០ទល់០ ដោយគ្មានគ្រាប់បាល់ទល់នឹងក្រុម Leicester ដែលកំពុងស្ថិតក្នុងការកាត់ចោល ខណៈជោគវាសនារបស់ក្រុមនេះឥឡូវនេះកំពុងឈរលេខ១៨ក្នុងតំបន់កាត់ចោលដោយនៅសល់១ប្រកួតទៀតចប់រដូវកាល។
ក្រុមរបស់លោក Eddie Howe បានបរាជ័យក្នុងការបំបែកភាពជាប់គាំងក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ឧសភានេះដែលពួកគេបានវាយបកទៅលើគូប្រកួតចំគោលដៅ៣ដង ប៉ុន្តែលទ្ធផលនៅតែមិនអាចស្វែងរកជ័យជម្នះបានទៅលើក្រុម Leicester ក្នុងការវិលត្រឡប់មកវិញដែលបានរង់ចាំជាយូរមកហើយទៅកាន់ការប្រកួតក្របខ័ណ្ឌអឺរ៉ុបនៅរដូវកាលក្រោយ។
Newcastle មាន៤ពិន្ទុដាច់ពីក្រុមលេខ៥ Liverpool ដែលកំពុងធ្វើដំណើរទៅប្រកួតថ្ងៃចុងក្រោយនៃរដូវកាលនេះ ខណៈដែល Leicester នៅតែស្ថិតក្នុងតំបន់កាត់ចោល ដោយមាន២ពិន្ទុពីតំបន់សុវត្ថិភាព។ ក្រុមម្ចាស់ផ្ទះNewcastle មានការគ្រប់គ្រងបាល់រហូតដល់៧៨% ក្នុងអំឡុងពេលការប្រកួត ហើយដំបូងឡើយមានការលំបាកក្នុងការគ្រប់គ្រង ខណៈដែលកីឡាករ Callum Wilson បានព្យាយាមស៊ុតចំគោលដៅ ប៉ុន្តែការខិតខំប្រឹងប្រែងនេះនៅតែមិនអាចធ្វើអ្វីបានទៅលើគូប្រកួត ។
ក្រុមម្ចាស់ផ្ទះបានវាយបកទៅលើគូប្រកួតដោយស៊ុតចំបង្គោលទីម្តងទៀតដោយកីឡាករ Miguel Almiron ខណៈពេលដែលនៅក្នុងតង់ទី២ អ្នកចាំទី Daniel Iversen បានរារាំងបាល់ពីការស៊ុតរបស់កីឡាករAlexander Isak ពីចម្ងាយចំគោលដៅ។
Bruno Guimaraes ក៏បានវាយបកដោយការតែតបាល់បញ្ចូលទីស្ទើរតែចូលក្នុងវគ្គទី២ ហើយLeicester ប៊ិសនឹងឈ្នះទៅហើយដោយការស៊ុតរបស់កីឡាករ Nick Pope ។
គ្រូបង្វឹករបស់ Leicester លោក Dean Smith បានចាប់ផ្តើមដាក់កីឡាករអន្តរជាតិអង់គ្លេស James Maddison និង Harvey Barnes នៅលើកៅអីបម្រុង ប៉ុន្តែពួកគេទាំងពីរមិនអាចស្វែងរកជ័យជម្នះឲ្យក្រុមដដែល។ វាជារដូវកាល២០០២-២០០៣ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Sir Bobby Robson នៅពេលដែល Newcastle លេងចុងក្រោយក្នុងការប្រកួតនៅលីកកំពូលអឺរ៉ុប។
លោក Howe បានដឹកនាំក្រុម Newcastle ត្រឡប់មកវិញក្នុងពេលវេលាដ៏ល្អបន្ទាប់ពីការដឹកនាំពេញមួយរដូវកាលដំបូងដ៏អស្ចារ្យដែលអតីតគ្រូបង្វឹក Bournemouth រូបនេះដឹកនាំឈរក្នុងក្រុមកំពូលទាំង៤ក៏ដូចជានាំពួកគេទៅកាន់វគ្គផ្តាច់ព្រ័ត្រ League Cup។ នេះជាការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់មួយចាប់តាំងពីលោក Howe ចូលកាន់តំណែងកាលពី១៨ខែមុន មួយខែបន្ទាប់ពីការកាន់កាប់របស់មហាសេដ្ឋីអារ៉ាប៊ីសាអ៊ូឌីតដែលមានទឹកប្រាក់៣០៥លានផោនលើក្លិប Newcastle។
បរិយាកាសដ៏អស្ចារ្យមួយត្រូវបានបង្កើតឡើងដោយអ្នកគាំទ្រម្ចាស់ផ្ទះមុនពេលចាប់ផ្តើមការប្រកួត ដោយមានគ្រវីទង់ជាតិរបស់ពួកគេ និងលើកបដាដ៏ធំមួយមានរូបលោក Howe និងក្រុម ហើយទោះបីជាពួកគេមិនអាចឈ្នះក៏ដោយ ពួកគេបានចាកចេញពីកីឡដ្ឋានដោយច្រៀងអំពីការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League។
ក្រុម Newcastle នឹងប្រកួតបញ្ចប់រដូវកាលនៅថ្ងៃអាទិត្យ ដោយធ្វើដំណើរទៅជួបក្រុម Chelsea ដោយសង្ឃឹមថានឹងទទួលបានចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ។ ចំណែក Leicester ធ្វើជាម្ចាស់ផ្ទះទទួលក្រុមWest Ham នៅថ្ងៃចុងក្រោយដោយសង្ឃឹមថា ក្រុម West Ham បានសម្លឹងមើលកន្លែងកំពូលរបស់ពួកគេដែលមានសុវត្ថិភាព និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa Conference League ដែលនឹងទន្ទឹងរង់ចាំ។ ប៉ុន្តែក្រុមLeicester ត្រូវការឈ្នះប្រហែលជាមិនគ្រប់គ្រាន់ទេ ខណៈដែលក្រុម Everton ចំណាត់ថ្នាក់លេខ១៧ អាចធានាបាននូវស្ថានភាពនៅ Premier League បន្តរបស់ពួកគេប្រសិនបើទទួលជ័យជម្នះលើក្រុម Bournemouth នៅកីឡដ្ឋាន Goodison Park ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)