ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក​ ៖​ អាចមានភ្លៀងពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ចាប់ពីថ្ងៃទី២៤-៣០ ខែឧសភា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ​ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

    ក្រសួងធនធានទឹក​ បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីតំបន់នៃជ្រលងសម្ពាធទាបពីភាគខាងលើថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C 

* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C

* អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២៖តំបន់ខ្ពង់រាប

* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C * អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

៣៖តំបន់មាត់សមុទ្រ 

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

* អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ លើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់។

    ជាមួយគ្នានោះ​ ក្រសួងធនធានទឹក បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖