ភ្នំពេញ ៖ សាលាអន្តរជាតិ ចុងអុីង អោយមេធាវីប្តឹងអាណាព្យាបាលសិស្ស ខណៈទាំងនាយកនិងថ្នាក់ដឹកនាំសាលា សុទ្ធតែទទួលស្គាល់កំហុសលេីកដៃសំពះសុំទោសករណីគ្រូទះកំផ្លៀងកូនគាត់នោះ ! នេះបើយោងតាម គណនី facebook មួយមានឈ្មោះថា( Hour Ly ) បានបង្ហោះជាង៩ម៉ោងមុននេះ។ ក្នុងនោះ គណនី facebook មួយមានឈ្មោះថា ( Hour Ly ) បានបង្ហោះយ៉ាងដូច្នេះថា ខាងសាលាធ្វេីបាបកូនខ្ញុំហេីយអោយមេធាវីគំរាមប្តឹងខ្ញុំទៀត! អយុត្តិធម៌ពេកហេីយ! ខ្ញុំនឹងតស៊ូដល់ទីបំផុត!
កេីតហេតុដំបូងខាងសាលា បានប្រកែក និងធានាអះអាងថាមិនមានការធ្វេីបាបទេ ដោយសារតែកូនខ្ញុំឈឺដេីមទ្រូងពេក ហេីយចេះតែភ័យខ្លាច ហេីយប្រាប់ថាគ្រូអោយនៅបន្ទប់ទឹកម្នាក់ឯង ទេីបខ្ញុំទាមទារឆែកកាមេរ៉ាសាលាយល់ព្រមអោយឆែកឃេីញគ្រូទះកំផ្លៀងកូនខ្ញុំ ឃេីញហេីយស្លុតចិត្តណាស់និយាយលែងចេញ។
ដោយសារតែកូនខ្ញុំនៅមានស្លាកស្នាមក្រចកនៅដេីមទ្រូង ខ្ញុំមិនអស់ចិត្តទាមទារឆែករកមូលហេតុបន្ថែមទៀត ខាងសាលាក៏ស្នេីរសុំជួបពិភាក្សាគ្នាទាំងនាយក និងថ្នាក់ដឹកនាំសាលាសុទ្ធតែទទួលស្គាល់កំហុស លេីកដៃសំពះសុំទោស(មានកាមេរ៉ាក្នុងបន្ទប់សាលា) សុំការយោគយល់ សុំទុកឱកាសអោយសាលាបានកែខ្លួនមេីលថែកូនខ្ញុំម្តងទៀត ហេីយនាយកសំណូមពរបង់ថ្លៃសាលាត្រលប់មកវិញបេីកូនខ្ញុំសម្រេចឈប់រៀននៅទីនេះទៀត ហេីយទទូចអោយខ្ញុំដាក់សំណូមពរមកខាងសាលាមក សាលានឹងព្យាយាមធ្វេីតាម ដល់តែខ្ញុំសំណូមពរទៅវិញ ខាងសាលាអោយមេធាវីគំរាមខ្ញុំ ធ្វេីដូចជាខ្ញុំមានកំហុស ស ប្រែជាខ្មៅទៅវិញ?
មេធាវីក៏បានសរសេរក្នុងលិខិតជូនដំណឹងហេីយថា គ្រូបានលុតជង្គង់សុំទោសហេីយ?
សួរថា បេីមិនធ្វេីបាបកូនខ្ញុំហេតុអ្វី ខាងសាលាអនុញ្ញតអោយគ្រូលុតជង្គង់សុំទោសនៅចំពោះមុខគណ:គ្រប់គ្រងសាលា?
ហេតុអ្វីគ្រាន់តែសុំមេីលវីដេអូ គេធ្វេីបាបកូនសោះ ក៏មេធាវីគំរាមប្តឹងថាបរិហារកេរ្តិ៍សាលាទៅវិញ?
ខ្ញុំគ្រាន់តែសុំមេីលវីដេអូគេធ្វេីបាបកូនខ្ញុំសោះ ហេតុអ្វីដេញអោយខ្ញុំទៅសុំនៅតុលាការវិញ?
ខ្ញុំសុំមេីលកាមេរ៉ាសកម្មភាពកូនខ្ញុំរៀន
សាលាអោយជ្រេីសរេីសតែមួយថ្ងៃណាមួយនៃរយ:ពេលដែលកូនខ្ញុំរៀន7ខែ សួរថាត្រឹមត្រូវបានទេ។
ហេតុអ្វីថ្នាក់ដឹកនាំសាលាជាមនុស្សចេះដឹង អនុញ្ញាតអោយមេធាវីគំរាមទាំងបំពានបែបនេះ?
បានដឹងថាមានគេធ្វេីបាបក្មេង ហេីយនាំគ្នាជួយលាក់បិទបាំង?
ខ្ញុំនៅតែទទូចដដែលៗ ទោះជាយ៉ាងណាក៏ដោយ ដាច់ខាតត្រូវតែសុំឆែកវីដេអូ មេីលគេធ្វេីបាបកូនខ្ញុំអោយបាន។
ពាក់ព័ន្ធករណីនេះ មជ្ឈដ្ឋានទូទៅអាចធ្វើការថ្លឹងថ្លែងរវាងពាក្យសម្តីអាណាព្យាបាលសិស្សបង្ហោះលើ facebook និងលិខិតមេធាវីតំណាងអោយសាលា ចុងអុីង សូមជម្រាបជូន លោកមេធាវី ខឹម សុខចិន្តា អ្នកតំណាងដោយអាណត្តិ និង លោកស្រី លីម ហួរ រួមទាំងស្វាមីត្រូវជាអាណាព្យាបាលសិស្សឈ្មោះ អ៊ុក ណារីនចិន្តា នោះ ពិចារណាតាមការគួរ ខណៈមានតែគូភាគីទាំងសងខាងទេដែលមានសិទ្ធិទទួលបានយុត្តិធម៌ តាមផ្លូវច្បាប់ ៕
ដោយ ៖ សហការី