ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោស ដល់ទណ្ឌិតអតីតសកម្មជនក្រុមប្រឆាំង ១៤រូប តាមសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

    ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លើកលែងទោសដល់ អតីតសកម្មជនក្រុមប្រឆាំង ១៤រូប តាមសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ព្រះមហាក្សត្រត្រាស់បង្គាប់ : 

មាត្រា១ : លើកលែងទោសឱ្យទណ្ឌិតចំនួន ១៤រូប ៖

១-ឈ្មោះ គង់ សំអាន ភេទប្រុស កើតឆ្នាំ១៩៥២ ដែលត្រូវបានតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៧៥ *III° ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។

២-ឈ្មោះ ថៃ សុគន្ធា ភេទប្រុស កើតឆ្នាំ១៩៦១ ដែលត្រូវបានតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៨៩ I ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់តុលាការកំពូល។

៣-ឈ្មោះ ឡុង ផារី ភេទប្រុស កើតឆ្នាំ១៩៦២ ដែលត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៨៩ I ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់តុលាការកំពូល។

 ៤- ឃឹម ភាណា ភេទប្រុស កើតឆ្នាំ១៩៦៨ ដែលត្រូវបានតុលាការសម្រេច ដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ  ៧ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់តុលាការកំពូល។

 ៥-ឈ្មោះ សុខ ចាន់ថា ភេទប្រុស កើតឆ្នាំ១៩៦៥ ដែលត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៨៩ I ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់តុលាការកំពូល។

៦-ឈ្មោះ ពៀត ម៉ាប់ ភេទប្រុស កើតឆ្នាំ១៩៧១ ដែលត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៨៩ I ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់តុលាការកំពូល។

៧-ឈ្មោះ កែវ ថៃ ភេទប្រុស កើតឆ្នាំ១៩៧០ ដែលត្រូវបានតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៨៩ រ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់តុលាការកំពូល។

៨-ឈ្មោះ ចាន់ ភេទប្រុស កើតឆ្នាំ១៩៦៨ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៨៩ I ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់តុលាការកំពូល។

៩-ឈ្មោះ ស៊ុន ធន់ ភេទប្រុស កើតឆ្នាំ១៩៧០ ដែលត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៨៩ I ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់តុលាការកំពូល។

១០-ឈ្មោះ ងិន ឃានៈ ភេទប្រុស កើតឆ្នាំ១៩៨៨ ដែលត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៨៩ I ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់តុលាការកំពូល។

១១-ឈ្មោះ យឹម សារ៉េត ភេទប្រុស កើតឆ្នាំ១៩៦៧ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ១៨៩ ៖ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់តុលាការកំពូល។

១២-ឈ្មោះ ញ៉ែម វាន ភេទប្រុស កើតឆ្នាំ១៩៦១ ដែលត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៨៩ I ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់តុលាការកំពូល។

១៣-ឈ្មោះ ឃុត ច្រក ភេទប្រុស កើតឆ្នាំ១៩៧១ ដែលត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ១៨៩ ៖ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់តុលាការកំពូល។ ១៤-ឈ្មោះ វឿន វាសនា ភេទប្រុស កើតឆ្នាំ១៩៨៦ ដែលត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តាមអំណាច សាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៥៤ *ក្រVI.គ.ធ” ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ភ្នំពេញ។

មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖