ភ្នំពេញ ៖ អាជ្ញាធរមូលដ្ឋានបានធ្វើសេចក្តីជូនដំណឹង ក៏ដូចជាណែនាំផ្ទាល់ជាច្រើនដងដល់ម្ចាស់ដេប៉ូខ្សាច់ /ដីនៅពេលធ្វើការដឹកជញ្ជូន ដោយមិនអនុវត្តតាមដូចជា :
☑️ ត្រូវរត់ទៅតាមតម្រាយផ្លូវដែលរដ្ឋបាលខណ្ឌបានកំណត់
☑️ លាងសម្អាតកង់ឡានអោយបានស្អាតមុនចេញពីដេប៉ូ
☑️ ជាពិសេស ត្រូវធ្វើការគ្របបាំងក្រោយអោយបានជិត ជៀសវាងជ្រុះប្រលាក់ផ្លូវ និងហុយលើអ្នកដំណើរផ្សេងទៀត
☑️ ធ្វើការលាងសម្អាតក្នុងករណីប្រលាក់ថ្នល់បរិវេណដឹកជញ្ជូន
រដ្ឋបាលខណ្ឌជ្រោយចង្វារបានបញ្ជាក់ថា, ដេប៉ូខ្សាច់/ដី មួយចំនួននៅតែមិនធ្វើតាមការណែនាំរបស់អាជ្ញាធរ ជាលទ្ធផល អាជ្ញាធរមានតែចាត់វិធានការរដ្ឋបាលធ្វើការឃាត់រថយន្តទុកមួយរយៈ។
សូមបញ្ជាក់ថា, កន្លងទៅ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមជម្រាប លោក-លោកស្រី ម្ចាស់សំណង់ និងម្ចាស់រថយន្តដឹកថ្ម ដឹកដី និងខ្សាច់ ទាំងអស់ដែលកំពុងដំណើរការអាជីវកម្ម ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ជ្រាបថា នៅ · ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខណ្ឌជ្រោយចង្វារយើងនឹង ទទួលធ្វើកម្មវិធីបើក និងបិទ កីឡាស៊ីហ្គេម និងប៉ាវីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងសង្កាត់ព្រែកតាសេក។ ពិធីនេះនឹងមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមប្រមាណជាង ០៥ម៉ឺននាក់។ ក្រៅពីនេះយើងក៏ទទួលធ្វើជាម្ចាស់ទីតាំងលើការប្រកួតវិញ្ញាសារកីឡាផ្សេងៗមួយចំនួនទៀតផងដែរ។
ដូច្នេះ ដើម្បីចូលរួមអបអរសាទរចំពោះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឱ្យប្រព្រឹត្តទៅ ដោយជោគជ័យ ប្រកបដោយបរិយាកាសសប្បាយរីករាយ និងមានសណ្តាប់ធ្នាប់ល្អ គ្មានការកកស្ទះ ចរាចរ គ្មានធូលីដីប្រឡាក់ផ្លូវ និងជៀសវាងនូវបញ្ហាគ្រោះថ្នាក់ផ្សេងៗនោះ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមធ្វើការហាមឃាត់មិនឱ្យមានរថយន្តចរាចរដឹកថ្ម ដឹកដី និងខ្សាច់ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ មហាវិថីឈ្នះឈ្នះ និងផ្លូវបេតុងស៊ីហ្គេម ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារឡើយ។
ក្រោយមកទៀត ណែនាំអោយអនុវត្ត តាម៤ ចំណុច ខាងលើ តែម្ចាស់ដេប៉ូ ការដឹកជញ្ជូន មិនគោរពតាមគោលការណ៍ ត្រូវឃាត់រថយន្តទាំងនោះមួយរយៈសិន ជាការព្រមាន នឹងកាត់បន្ថយការកសខ្ជះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍នេះជាដើម ៕
ដោយ ៖ សហការី