ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបុណ្យចម្រើនជន្មាយុ ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា បុត្រាបុត្រី ចៅប្រុសស្រី រួមនឹងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា និងមន្រ្តីរាជការ បានរៀបចំពិធីបុណ្យចម្រើនជន្មាយុគម្រប់ ៨៩ ឈានចូល ៩០ឆ្នាំ ជូនសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តាមគន្លងព្រះពុទ្ធសាសនា និងទំនៀបទម្លាប់ជាតិ។

ពិធីបុណ្យបានប្រារព្ធធ្វើនៅគេហដ្ឋានរបស់សម្តេចនារាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីគោរព យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ដែលជានិច្ចកាល តែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសដឹកនាំស្ថាប័នរដ្ឋសភា សម្រាប់នីតិកាលទី៦ និងនីតិកាល បន្តបន្ទាប់ និងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតិយ្យសេរីពហុបក្ស ការអភិវឌ្ឍ សុខសន្តិភាព និងភាពសម្បូររុងរឿង។

យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖សហការី​


ចែករំលែក៖