ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបុកម៉ូតូបើកឆ្លងផ្លូវបណ្តាលឱ្យប្តីប្រពន្ធមួយគូរងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រួវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកប្រពន្ធរងរបួសស្រាលបន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តកូរ៉េបេីកបុក​ កាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២៣​ នៅចំណុចមុខបុរីសែនមនោរម្យ​ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។

   តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CW- 9304 ឌុបប្រពន្ធធ្វេីដំណេីរចេញពីផ្សារសែនមនោរម្យ​ ឆ្លងផ្លូវជាតិលេខ៤​ ភ្លាមនោះស្រាប់តែមានរថយន្តកូរ៉េពណ៌ស​ ពាក់ស្លាកលេខកោះកុង3A-0458 បើកតាមបណ្តោយផ្លូវជាតិលេខ៤​ក្នុងទិសដៅពីលិចទៅកេីតជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យភាគីខាងម៉ូតូរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់។ 

    ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនាពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖