ព័ត៌មានទាន់ហេតុការណ៍៖

Eberechi Eze របស់ Crystal Palace បានកោះហៅចូលក្រុមអង់គ្លេសជាលើកដំបូងក្នុងវគ្គជម្រុះ Euro 2024

ចែករំលែក៖

កីឡាករ Eberechi Eze ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងសម្រាប់ការប្រកួតជម្រុះយូរ៉ូឆ្នាំ២០២៤ (Euro 2024) នៅខែក្រោយ ប៉ុន្តែខ្សែប្រយុទ្ធ Raheem Sterling ត្រូវបានដកចេញខ្សែបម្រើ Eze របស់ Crystal Palace រូបនេះត្រូវបានរួមបញ្ចូលបន្ទាប់ពីស៊ុតបញ្ចូលទីបាន៦គ្រាប់ក្នុងការប្រកួត Premier League ៨លើកចុងក្រោយរបស់គាត់។ ចំណែកខ្សែ​ប្រយុទ្ធ Sterling របស់ Chelsea ខកខាន​ការ​សម្រេច​ចិត្ត​ក្នុងជម្រើសជាតិទៅវិញ បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​គ្រូបង្វឹកលោក Gareth Southgate

អង់គ្លេសត្រូវប៉ះម៉ាល់តានៅ Ta’Qali នៅថ្ងៃទី១៦ ខែមិថុនា មុនពេលប្រកួតជាមួយ North Macedonia នៅ Old Trafford ថ្ងៃក្រោយមក។ក្រុមតោកំណាចអង់គ្លេសបានឈរនៅលើកំពូលតារាងនៃពូល C បន្ទាប់ពីបានផ្តួលក្រុមអ៊ីតាលី និងអ៊ុយក្រែនក្នុងការប្រកួតជម្រុះប្រកួតរបស់ពួកគេក្នុងខែមីនា។

ដោយពន្យល់ពីហេតុផលនៅពីក្រោយការសម្រេចចិត្តមិនដាក់ Sterling លោក Southgate បាននិយាយថា គាត់មិនសប្បាយចិត្តជាមួយនឹងស្ថានភាពរាងកាយរបស់គាត់ ដែលមានបញ្ហាសរសៃពួរ។គាត់ពិតជាមិនត្រូវបានគេពិចារណានោះទេ គាត់​មិន​គិត​ថា​គាត់​កំពុង​ប្រតិបត្តិការ​ក្នុង​កម្រិត​ដែល​គាត់​ត្រូវ​ការ​នោះ​ទេ

កីឡាករ Trent Alexander-Arnold, Tyrone Mings និង Lewis Dunk ក៏ត្រូវបានកោះហៅមកវិញផងដែរ។ Dunk ដែល​ធ្លាប់​លេង​ទល់​នឹង​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ២០១៨ ត្រលប់​មក​ក្រុម​វិញ​បន្ទាប់​ពី​បាន​ជួយ Brighton ឡើង​ទៅ​លេង​នៅ​អឺរ៉ុប​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប។

កីឡាករលេងនៅក្លិប Chelsea ទាំង៣គឺ Reece James, Mason Mount និង Ben Chilwell អវត្តមានដោយសាររបួស ខណៈដែលគ្មានកន្លែងសម្រាប់ Ben White របស់ Arsenal, Eric Dier របស់ Tottenham, Conor Coady របស់ Everton Fikayo Tomori របស់ AC Milan

អ្នកចាំទី Nick Pope របស់ Newcastle ក៏មិនត្រូវបានរាប់បញ្ចូលដែរ ខណៈដែលគាត់ត្រូវការការវះកាត់របួសដៃ ហើយ Sam Johnstone របស់ Crystal Palace បានហៅមកវិញជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២ មកជំនួសកន្លែងរបស់គាត់។

កីឡាករលេងនៅ Manchester City ដូចជា John Stones, Kyle Walker, Phil Foden, Jack Grealish និង Kalvin Phillips ត្រូវបានរួមបញ្ចូលដែរ ប៉ុន្តែនឹងចូលរួមជាមួយក្រុមយឺត ដោយសារការចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹង Inter Milan នៅថ្ងៃទី១០ ខែមិថុនាខាងមុខ ដូចគ្នានេះដែរក៏អនុវត្តចំពោះប្រធានក្រុម West Ham កីឡាករ Declan Rice ដោយក្រុមញញួរធំត្រូវប្រឈមមុខនឹងក្រុម Fiorentina ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa Conference League នៅថ្ងៃទី៧ ខែមិថុនា។

ខ្សែ​ប្រយុទ្ធ Ivan Toney របស់ Brentford ដែល​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ទល់​នឹង​អ៊ុយក្រែន​ក្នុង​ខែ​មីនាបាន​អវត្តមាន​ ខណៈ​ដែល​គាត់​ត្រូវ​បាន​គេ​ដាក់​បម្រាម​ខែ​ពី​បទ​បំពាន​ច្បាប់​ភ្នាល់​របស់​សមាគម​បាល់ទាត់។

ខ្សែបម្រើ Eze ដែលស្ថិតក្នុងកម្រិត U20 និង U21 ត្រូវបានកោះហៅឡើងបន្ទាប់ពីដឹកនាំក្រុម Crystal Palace ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Roy Hodgson ដោយក្រុមនេះឈ្នះ និងស្មើ ប្រកួតក្នុងចំណោមប្រកួតរបស់ពួកគេក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកអង់គ្លេសដើម្បីបញ្ចប់ការភ័យខ្លាចពីការធ្លាក់ចេញពី Premier League

កីឡាករវ័យ២៤ឆ្នាំដែលមានសិទ្ធិលេងឱ្យជម្រើសជាតិនីហ្សេរីយ៉ាផងដែររូបនេះត្រូវបានគេរំពឹងថានឹងត្រូវបានដាក់បញ្ចូលក្នុងក្រុមជម្រើសចំនួន៣៣នាក់បណ្តោះអាសន្នរបស់អង់គ្លេសសម្រាប់ Euro 2020 កាលពីឆ្នាំមុន ប៉ុន្តែបានរងរបួសនៅថ្ងៃតែមួយជាមួយនឹងការប្រកាសក្រុមនោះពេលនោះ

ខ្សែការពារ Alexander-Arnold របស់ Liverpool ក៏ត្រលប់មកក្រុមវិញដោយបានចាប់អារម្មណ៍ក្នុងតួនាទីជាខ្សែបម្រើសម្រាប់ Liverpool ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយលោក Southgate និយាយថា លោកអាចដាក់គាត់ក្នុងទីតាំងស្រដៀងគ្នា។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ត្រៀមការប្រកួតជម្រុះយូរ៉ូ២០២៤៖

អ្នកចាំទី៖ Sam Johnstone (Crystal Palace), Jordan Pickford (Everton), Aaron Ramsdale (Arsenal)

ខ្សែការពារ៖ Trent Alexander-Arnold (Liverpool), Lewis Dunk (Brighton & Hove Albion), Marc Guehi (Crystal Palace), Harry Maguire (Manchester United), Tyrone Mings (Aston Villa), Luke Shaw (Manchester United), John Stones (Manchester City), Kieran Trippier (Newcastle United), Kyle Walker (Manchester City)

ខ្សែបម្រើ៖ Jude Bellingham (Borussia Dortmund), Eberechi Eze(Crystal Palace), Conor Gallagher (Chelsea), Jordan Henderson (Liverpool), Kalvin Phillips (Manchester City), Declan Rice (West Ham United)

ខ្សែប្រយុទ្ធ៖ Phil Foden (Manchester City), Jack Grealish(Manchester City), Harry Kane (Tottenham Hotspur), James Maddison (Leicester City), Marcus Rashford (Manchester United), Bukayo Saka (Arsenal), Callum Wilson (Newcastle United)

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖